ខ្មែរណូត

ស្វែងរក

  • កីឡា

    ២គ្រាប់របស់ Neymar និង Firmino បញ្ចួនម៊ិចស៊ីកូទៅផ្ទះវិញត្រឹមវគ្គនេះ

    BY Khmernote Media July 2, 2018
    ២គ្រាប់របស់ Neymar និង Firmino បញ្ចួនម៊ិចស៊ីកូទៅផ្ទះវិញត្រឹមវគ្គនេះ

    ការប្រកួតរវាងក្រុមជម្រើសជាតិប្រេស៊ីលនិងក្រុមជម្រើសជាតិម៊ិចស៊ីកូបានបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ០ ដោយរកគ្រាប់បាល់បានដោយកីឡាករ Neymar នៅនាទីទី ៥១ និង ១គ្រាប់ទៀតរកបានដោយកីឡាករ Firmino នៅនាទីទី ៨៩។

    ការប្រកួតនេះពិតជាតឹងតែងព្រោះក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេនៅតង់ទី១ និងមានឱកាសជាច្រើនលើកច្រើនសារប៉ុន្តែត្រូវបានជួយសង្រ្គោះដោយអ្នកចាំទីជាច្រើន។ ២គ្រាប់របស់ប្រេស៊ីលគឺគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី។

    ម្ចាស់ជើងឯក ៥សម័យកាលប្រេស៊ីលនឹងត្រូវរង់ចាំការប្រកួតរវាងប៊ែលហ្ស៊ីកនិងជប៉ុនដើម្បីដឹងថាក្រុមណានឹងត្រូវប៉ះនៅវគ្គ ៨ក្រុមចុងក្រោយ។

    អត្ថបទ៖ ប៊ុនហួរ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay