ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះនាងម្ចាស់ Ayako របស់ជប៉ុន សម្រេចចិត្តណែនាំអនាគតព្រះស្វាមី ដែលជារាស្ត្រសាមញ្ញា ឲ្យមហាជនបានស្គាល់ជាសាធារណៈ

    BY Khmernote Media July 4, 2018
    ព្រះនាងម្ចាស់ Ayako របស់ជប៉ុន សម្រេចចិត្តណែនាំអនាគតព្រះស្វាមី ដែលជារាស្ត្រសាមញ្ញា ឲ្យមហាជនបានស្គាល់ជាសាធារណៈ

    ជប៉ុន៖ ទីបំផុតទៅព្រះនាងម្ចាស់ Ayako របស់ជប៉ុន បានសម្រេចធ្វើការណែនាំអនាគតព្រះស្វាមីរបស់ព្រះនាងជាសាធារណៈហើយ មុនពេលពិធីរៀបអភិសេកនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបង្ហាញខ្លួនជាសាធារណៈនេះត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានមួយ ខណៈដែលមានសមាជិកគ្រួសារជាច្រើននាក់បានចូលរួមញ៉ាំអាហារពេលល្ងាចជាមួយគ្នាដែរ។

    ក្នុងទឹកមុខញញឹមព្រះនាងម្ចាស់ Ayako បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការញ៉ាំអាហារជុំគ្នា និងអនុញ្ញាតឲ្យមានក្រុមអ្នកសារព័ត៌មានចូលមកសម្ភាសន៍នេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងឲ្យអនាគតស្វាមីរបស់ព្រះនាង មានភាពស្និតស្នាលជាមួយនឹងក្រុមគ្រួសាររបស់ព្រះនាង។

    សូមរម្លឹកឡើងវិញថា កាលសប្តាហ៍មុនព្រះនាងបានប្រកាសជាសាធារណៈថា ព្រះនាងនឹងលះបង់ឋានៈជាខ្សែរាជវង្សដើម្បីទៅរៀបការជាមួយនឹងបុរសសាមញ្ញម្នាក់ ដែលមានការងារជាអ្នកដឹកជញ្ជូនម្នាក់។ ព្រះនាងម្ចាស់ Ayako បានក្លាយទៅជាព្រះនាងទីពីររបស់ជប៉ុនហើយ ដែលហ៊ានលះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបអភិសេកជាមួយនឹងរាស្រ្តសាមញ្ញដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay