ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនចាប់ផ្ដើមសាកល្បងលើមនុស្សជាមួយនឹងថ្នាំព្យាបាលជំងឺកូវីដ១៩ ដែលមានផ្ទុកអង់ទីកររបស់អ្នកជំងឺពីមុន

    BY autoadmin December 24, 2020
    ជប៉ុនចាប់ផ្ដើមសាកល្បងលើមនុស្សជាមួយនឹងថ្នាំព្យាបាលជំងឺកូវីដ១៩ ដែលមានផ្ទុកអង់ទីកររបស់អ្នកជំងឺពីមុន

    ស្ថាប័នជប៉ុនបានចាប់ផ្តើមសាកល្បងគ្លីនិកសម្រាប់ជំងឺ COVID-19 ដែលមានផ្ទុកអង់ទីករ ប្រមូលបានពីមនុស្សដែលបានជាសះស្បើយពីជំងឺពីមុន ដែលជាផ្នែកមួយនៃកម្មវិធីអន្តរជាតិរបស់ខ្លួន។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិក ដែលត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលជាតិសម្រាប់សុខភាពសកលនិងវេជ្ជសាស្ត្រ និងសាកលវិទ្យាល័យសុខភាព Fujita របស់ប្រទេសជប៉ុន។

    មជ្ឈមណ្ឌលជាតិជប៉ុននិយាយថា ថ្នាំដែលមានឈ្មោះថា «hyperimmune intravenous immunoglobulin» ត្រូវបានផ្តល់ឱ្យអ្នកជំងឺចំនួន ១០នាក់ ដែលនឹងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយនឹងការត្រួតពិនិត្យប្រហែលមួយខែបន្ទាប់ពីទទួលថ្នាំ។

    ប្រសិទ្ធភាពនៃថ្នាំនឹងត្រូវបានពិនិត្យដោយផ្អែកលើទិន្នន័យពីប្រទេសដែលចូលរួម ហើយមជ្ឈមណ្ឌលនេះក៏កំពុងធ្វើការសិក្សាការព្យាបាលដោយប្រើប្លាស្មា ពីឈាមមនុស្សដែលបានជាសះស្បើយពីជំងឺ COVID-19 ផងដែរ ។ មជ្ឈមណ្ឌលនិយាយថា ខ្លួនសង្ឃឹមថាការព្យាបាលនឹងមានប្រសិទ្ធភាព និងមានសុវត្ថិភាព ព្រោះវិធីសាស្រ្តនៃការព្យាបាល COVID-19 មាននៅពេលបច្ចុប្បន្ននេះមានតិចតួច៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: