ខ្មែរណូត

ស្វែងរក

  • កីឡា

    មិនសរសើរមិនបាន! ទោះចាញ់ប៊ែលហ្ស៊ិកក៏ដោយ ក៏អ្នកគាំទ្រជនជាតិជប៉ុននៅតែដើររើសសំរាមយកទៅបោះចោលដែរ

    BY Khmernote Media July 3, 2018
    មិនសរសើរមិនបាន! ទោះចាញ់ប៊ែលហ្ស៊ិកក៏ដោយ ក៏អ្នកគាំទ្រជនជាតិជប៉ុននៅតែដើររើសសំរាមយកទៅបោះចោលដែរ

    ទោះបីជាក្រុមជម្រើសជាតិជប៉ុនចាញ់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 មែនពិត ប៉ុន្ដែអ្នកគាំទ្រជប៉ុនបានធ្វើរឿងដ៏អស្ចារ្យមួយដែលមិនសរសើរមិនបានចំពោះអំពើដែលពួកគេបានធ្វើក្រោយការប្រកួតរវាងជប៉ុននិងប៊ែលហ្ស៊ិកបានបញ្ចប់។

    បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិជប៉ុននិងប៊ែលហ្ស៊ិក ទោះបីជាជប៉ុនចាញ់ប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 ក្ដីប៉ុន្ដែអ្នកគាំទ្រជប៉ុនជាច្រើននាក់មិនទាន់បានចាកចេញពីកីឡាដ្ឋាន Rostov Arena ភ្លាមៗទេ ពួកគេបាននាំគ្នាដើរប្រមូលសំរាមដែលសេសសល់បន្ទាប់ពីការប្រកួតបញ្ចប់។

    អំពើរបស់ប្រជាជនជប៉ុននេះហើយបានធ្វើឲ្យពិភពលោកកោតសរសើរហើយចាត់ទុកប្រជាជនជប៉ុនជាប្រជាជនគំរូ ហើយដោយសារតែទង្វើនេះធ្វើឲ្យប្រជាជនជប៉ុនទទួលការគោរពពីមជ្ឍដ្ឋានជុំវិញនិងកោតសរសើរពីឥរិយាបទថ្លៃថ្នូររបស់ពួកគេ។

    គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិជប៉ុនបានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយលទ្ធផល 3-2 ក្នុងវគ្គ 16 ក្រុមចុងក្រោយធ្វើឲ្យជប៉ុនអស់ភារៈកិច្ចបន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយហើយត្រៀមខ្លួនត្រលប់ទៅស្រុកកំណើតវិញ។

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay