កូវីដ១៩ ដែលផ្ទុះចេញពីខេត្តសាមុតសាខន បានបន្តរាលដាលនៅដល់ខេត្ត-ក្រុងចំនួន ២២ ផ្សេងទៀតហើយនៅប្រទេសថៃ
ថៃ៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បង្គាបោះដុំនៅក្នុងខេត្តសាមុតសាខននោះបានបន្តរាតត្បាតនៅដល់ខេត្តក្រុងចំនួន ២២ ផ្សេងទៀតហើយនៅប្រទេសថៃ។ តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ខេត្តក្រុងទាំង ២២ នោះរួមមាន៖

១- ក្រុងបាងកកមាន ១៦ ករណី
២-ខេត្ត Nakhon Pathom មាន ១០ ករណី
៣-ខេត្ត Chachoengsao មាន ៦ ករណី
៤-ខេត្ត Samut Prakan មាន ៥ ករណី
៥-ខេត្ត Saraburi មាន ៥ ករណី
៦-ខេត្ត Pathum Thani មាន ៣ ករណី
៧-ខេត្ត Kamphaeng Phet មាន ២ ករណី
៨-ខេត្ត Nonthaburi មាន ២ ករណី
៩-ខេត្ត Prachin Buri មាន ២ ករណី
១០-ខេត្ត Ayutthaya មាន ២ ករណី
១១-ខេត្ត Chai Nat មាន ១ ករណី
១២-Krabi មាន ១ ករណី
១៣-ខេត្ត Khon Kaen មាន ១ ករណី
១៤-ខេត្ត Nakhon Ratchasima មាន ១ ករណី
១៥-ខេត្ត Nakhon Si Thammarat មាន ១ ករណី
១៦-ខេត្ត Phetchaburi មាន ១ ករណី
១៧-ខេត្ត Phetchabun មាន ១ ករណី
១៨-ខេត្ត Phuket មាន ១ ករណី
១៩-ខេត្ត Prachuap Khiri Khan មាន ១ ករណី
២០-ខេត្ត Suphan Buri មាន ១ ករណី
២១-ខេត្ត Surat Thani មាន ១ ករណី
២២-ខេត្ត Uttaradit មាន ១ ករណី
សូមបញ្ជាក់ថា ក្នុងចំណោមខេត្ត-ក្រុងទាំង ២២ ខាងលើនេះមានខេត្តមួយចំនួនមានទីតាំងឆ្ងាយៗពីខេត្តសាមុតសាខនណាស់ តែឥឡូវនេះជំងឺកូវីដ ១៩ បានទៅដល់ទីនោះហើយ ខណៈអាជ្ញាធរសុខាភិបាលថៃបារម្ភថា ការផ្ទុះជំងឺរាតត្បាតជំងឺកូវីដ ១៩ ក្នុងសហគមន៍លើកនេះអាចរាតត្បាតពេញប្រទេសទៀតផង ប្រសិនបើគេមិនអាចទប់ស្កាត់វាទាន់ពេលវេលានោះទេ។ សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃពុធទី ២៣ ធ្នូ ម្សិលមិញនេះប្រទេសថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៦ ករណីបន្ថែមទៀតដែលធ្វើឲ្យតួលេខអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនដល់ ៥ ៧៦២ ករណី៕



អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍