ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការហុងកុងសម្រេចឲ្យស្តេចកំប្លែងទិនហ្វីឈ្នះក្តីជុំវិញពាក្យបណ្ដឹងអតីតមិត្តស្រី ដែលទាមទារប្រាក់ជិត ១០ លានដុល្លារពីប្រាក់ចំណេញរឿង “សេ្តចបាល់ទាត់ទិនហ្វី ២០០២”

    BY autoadmin December 25, 2020
    តុលាការហុងកុងសម្រេចឲ្យស្តេចកំប្លែងទិនហ្វីឈ្នះក្តីជុំវិញពាក្យបណ្ដឹងអតីតមិត្តស្រី ដែលទាមទារប្រាក់ជិត ១០ លានដុល្លារពីប្រាក់ចំណេញរឿង “សេ្តចបាល់ទាត់ទិនហ្វី ២០០២”

    ហុងកុង៖ ទីបំផុតទៅតុលាការហុងកុងបានសម្រេចឲ្យកំពូលតារាសម្តែងដែលត្រូវបានគេដាក់រហ័សនាមជាស្តេចកំប្លែងហុងកុងគឺលោក “Stephen Chow” ឬប្រជាពលរដ្ឋខ្មែរតែងនិយមហៅគាត់ថា “ទិនហ្វី” ឈ្នះក្តីជុំវិញពាក្យបណ្ដឹងរបស់អតីតមិត្តស្រីគាត់ដែលបានប្តឹងទាមទារប្រាក់ចំនួន ៧០ លានដុល្លារហុងកុង (ជាង ៩ លានដុល្លារអាមេរិក) ពីរូបគាត់។ សុំរម្លឹករឿងរ៉ាវចម្រូលចម្រាសមួយនេះថា ការប្តឹងផ្តល់បានកើតមានតាំងពីឆ្នាំ ២០១០ មកម្ល៉េះបន្ទាប់ពីលោក ទិនហ្វី បានសម្រេចចែកផ្លូវគ្នាជាមួយនឹងមិត្តស្រីគាត់ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអស់រយៈពេល ១៣ឆ្នាំមកគឺអ្នកនាង Alice Yu Man-fung។ បើយោងតាមទៅតាមពាក្យបណ្ដឹងរបស់អ្នកនាង Alice Yu Man-fung  គឺគាត់បានប្តឹងទាមទារយកប្រាក់ចំនួន ៧០ លានដុល្លាហុងកុងពីលោក ទិនហ្វី ដោយអ្នកនាងបានអះអាងថា អ្នកនាងនិងលោក ទិនហ្វី ធ្លាប់មានកិច្ចសន្យាផ្ទាល់មាត់មួយ (មិនមែនជាលិខិតកិច្ចសន្យាផ្លូវការ) ជុំវិញការបែងចែកប្រាក់ចំណេញពីខ្សែភាពយន្តមួយគឺរឿង “Shaolin Soccer” ឬ “សេ្តចបាល់ទាត់ទិនហ្វី ២០០២” ដែលអ្នកនាងបានរួចចំណែកជាអ្នកផ្តល់ការប្រឹក្សាជុំវិញការផលិតខ្សែភាពយន្តនោះ។

    ទិនហ្វី និងអតីតមិត្តស្រី

    តាមពាក្យបណ្ដឹងរបស់អ្នកនាង Alice Yu Man-fung  បានបញ្ជាក់ថាគាត់នឹងត្រូវទទួលបានប្រាក់ចំនួន ១០% នៃប្រាក់ចំណេញសរុបពីខ្សែភាពយន្តមួយនេះដែលស្មើនឹងទឹកប្រាក់ចំនួន ៧០ លានដុល្លារហុងកុង ហើយនាពេលកន្លងមក លោក ទិនហ្វី ទើបតែបានផ្តល់ប្រាក់ឲ្យគាត់បានត្រឹមតែ ២៩,៥ លានដុល្លារហុងកុង (ជាង ៣,៨ លានដុល្លារអាមេរិក) ប៉ុណ្ណោះ។ យ៉ាងណាក្តី បើតាមលោក ទិនហ្វី បានបញ្ជាក់ថា ការដែលគាត់បានផ្តល់លុយទៅឲ្យអតីតមិត្តស្រីរបស់គាត់នាពេលកន្លងមកនោះមិនមែនជាការបែកចែងប្រាក់ចំណេញតាមការសន្យាអ្វីនោះទេ តែវាជាការផ្តល់ប្រាក់តាមទឹកចិត្តរបស់គាត់ក្នុងនាមជាគូស្នេ៍ហប៉ុណ្ណោះ ហើយអ្នកនាង Alice Yu Man-fung គ្មានសិទ្ធតាមផ្លូវច្បាប់ណាមួយត្រូវមកទទួលភាគរយនៃប្រាក់ចំណេញពីខ្សែភាពយន្តខាងលើនេះឡើយ។ បន្ទាប់ពីបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ជុំវិញរឿងចម្រូងចម្រាសមួយនេះទីបំផុតទៅតុលាការហុងកុងបានរកឃើញថា លោកទិនហ្វីពិតជាគ្មានកាតព្វកិច្ចត្រូវផ្តល់ប្រាក់ឲ្យទៅខាងភាគីមិត្តស្រីគាត់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

     

    Share This Post: