ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លិចនាវាដឹកអ្នកដំណើរជាង១០០នាក់នៅកណ្តាលសមុទ្រ ប្រទេសឥណ្ឌូនេស៊ី

    BY Khmernote Media July 4, 2018
    លិចនាវាដឹកអ្នកដំណើរជាង១០០នាក់នៅកណ្តាលសមុទ្រ ប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មាន​មនុស្ស៤នាក់បានស្លាប់នៅក្នុងហេតុការណ៍លិចនាវាមួយគ្រឿង ដែលបានកើតឡើងនៅក្នុងឆ្នេរសមុទ្រមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។ នាវាដែលបានជួបគ្រោះថ្នាក់នេះគឺជានាវារបស់ក្រុមហ៊ុន The KM Lestari ដែលបានផ្ទុកអ្នកដំណើរសរុបចំនួន ១៣៩ នាក់ មានទិសដៅចេញពីកោះ Sulawesi ឆ្ពោះទៅកាន់កោះ Selayar  ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។

    ជាអកុសលខណៈ ដែលនាវាមួយនេះធ្វើដំណើរបានពាក់កណ្តាកផ្លូវ វាបានជួបជាមួយនឹងរលកដ៏ធំមួយកម្ពស់ប្រមាណជា ៤​ ម៉ែត្រ ហើយដោយនាវានោះផ្ទុកចំនួនមនុស្ស និងរថយន្តលើសទម្ងន់ ផងនោះ វាក៏បានលិចតែម្តង។ ភ្លាមៗនោះក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានធ្វើអន្តរាគមន៍ភ្លាមដែរ តែការជួយសង្គ្រោះនោះមិនទទួលបានជោគជ័យ ១០០ % នោះទេ ដោយមានអ្នកដំណើរចំនួន ៤ នាក់ បានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay