ម្សិលមិញ ថៃរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២១ ករណីបន្ថែមទៀត ខណៈការត្បាតរាតបានបន្តទៅដល់ខេត្ត-ក្រុងចំនួន៣៨
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១២១ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃរាប់ចាប់តាំងពីមានការរត្បាតជំងឺកូវីដ ១៩ មក បានកើnដល់ចំនួន ៦,១៤១ ករណី។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១២១ ករណីនេះ មាន ៩៤ ករណីគឺជាការឆ្លងនៅក្នុងចំណោមពលរដ្ឋថៃនៅក្នុងសហគមន៍, ១៨ករណីគឺជាការចម្លងនៅក្នុងចំណោមក្រុមពលករចំណាកស្រុក និង ១ ករណីផ្សេងទៀតបានកើតមានចំពោះអ្នកបើកបរជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលត្រូវបានគេបញ្ជូនទៅដល់ប្រទេសកំណើតរបស់គាត់វិញហើយមកទល់នឹងពេលនេះ។

អ្នកនាំពាក្យខាងលើបានបន្តថា ជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បោះដុំបង្គានៅក្នុងខេត្តសាមុតសាខនបានបន្តឆ្លងរាលដាលទៅដល់ខេត្ត-ក្រុងចំនួន ៣៨ ហើយនៅទូទាំងប្រទេសថៃ មានដូចជាក្រុង ក្រុង Bangkok , ខេត្ត Samut Sakhon, Nakhon Pathom, Samut Prakan, Chachoengsao, Pathum Thani, Saraburi, Uttaradit, Phetchaburi, Phetchabun, Krabi, Kamphaeng Phet, Khon Kaen, Ayutthaya, Nakhon Ratchasima, Prachin Buri, Phuket, Suphan Buri, Chai Nat, Phichit, Ang Thong, Samut Songkhram, Udon Thani, Chaiyaphum, Nakhon Sawan, Nakhon Si Thammarat, Surat Thani, Ratchaburi, Songkhla, Loei, Chon Buri, Ubon Ratchathani, Nonthaburi, Rayong, Trang and Satun as well as the two new provinces of Sukhothai និងខេត្ត Nakhon Nayok៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍