ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនម្នាក់ និងពលករកម្ពុជាចំនួន ១១ នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួនក្នុងប្រតិបត្តិការណ៍បង្ក្រាបរោងចក្រផលិតស្រោមដៃវេជ្ជសាស្រ្តខុសច្បាប់មួយកន្លែងនៅក្នុងប្រទេសថៃ

    BY autoadmin December 28, 2020
    ចិនម្នាក់ និងពលករកម្ពុជាចំនួន ១១ នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួនក្នុងប្រតិបត្តិការណ៍បង្ក្រាបរោងចក្រផលិតស្រោមដៃវេជ្ជសាស្រ្តខុសច្បាប់មួយកន្លែងនៅក្នុងប្រទេសថៃ

    ថៃ៖ និយោជកជនជាតិចិនម្នាក់ និងពលករខុសច្បាប់ជនជាតិកម្ពុជាចំនួន ១១ នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងប្រតិបត្តិការណ៍បង្ក្រាបរោងកចក្រផលិតស្រោមដៃវេជ្ជសាស្រ្តខុសច្បាប់មួយកន្លែងនៅក្នុងស្រុក Lam Luk Ka ខេត្ត  Pathum Thani ភាគកណ្តាលនៃប្រទេសថៃ។ បើយោងតាមប៉ូលិសថៃបានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថាបុរសជាជនជាតិចិនមានឈ្មោះថា Luk Fei  អាយុ៤២ឆ្នាំ ខណៈពលករកម្ពុជាចំនួន ១១ នាក់ផ្សេងទៀតជាកម្មករធ្វើការនៅក្នុងរោងចក្រដែលបានចូលមកប្រទេសថៃដោយខុសច្បាប់។

    ប្រភពខាងលើបានបន្តថា ក្នុងយុទ្ធនាការបង្ក្រាបនេះប៉ូលិសថៃបានរឹបអូសយកស្រោមដៃបានចំនួន ៧.៦១ លានស្រោមដៃ ប្រអប់ចំនួន ១០,១៦១ និងឧបករណ៍ផលិតស្រោមដៃមួយចំនួនទៀត។ ​រហូតមកទល់នឹងពេលនេះស្រោមដៃត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានត្រួតពិនិត្យគុណភាពដើម្បីធ្វើតេស្តមើលថា តើស្រោមដៃមានគុណភាពគ្រប់គ្រាន់តាមស្តង់ដាសុវត្ថិភាពឬអត់? ដោយឡែកជនពាក់ព័ន្ធក្នុងករណីទាំងអស់ត្រូវបានប៉ូលិសឃាត់ខ្លួនទាំងអស់ ដោយបុរសជនជាតិចិនត្រូវចាប់ខ្លួនពីបទបើករោងចក្រផលិតស្រោមដៃដោយខុសច្បាប់ ខណៈពលករកម្ពុជាត្រូវចាប់ខ្លួនពីបទចូលទៅក្នុងប្រទេសថៃដោយខុសសច្បាប់និងការងារដោយខុសច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: