ស៊ុយអែតបញ្ចប់ដំណើរផ្សងព្រេងរបស់ស្វីសត្រឹមវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី
- July 3, 2018
ក្រុមជម្រើសជាតិស៊ុយអែតបានកក់កៅអីវគ្គ 8 ក្រុមចុងក្រោយហើយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី ស្របពេលស្វីសបញ្ចប់ការផ្សងព្រេងរបស់ខ្លួនត្រឹមវគ្គ 16 ក្រុមចុងក្រោយ។

មុននេះបន្ដិចក្រុមជម្រើសជាតិស៊ុយអែតបានបន្ដដំណើររបស់ពួកគេឆ្ពោះទៅរកវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីស្វីសត្រូវបានស៊ុយអែតបញ្ចប់ដំណើរត្រឹមលទ្ធផល ស៊ុយអែត 1-0 ស្វីស។ នៅក្នុងការប្រកួតរវាងក្រុមទាំងពីរក្នុងតង់ទី 1 គ្មានការសុតបញ្ចូលទីគ្នាទេ ប៉ុន្ដែចូលដល់តង់ទី 2 ក្រុមជម្រើសជាតិស៊ុយអែតបានសុតបញ្ចូលទីក្រុមជម្រើសជាតិស្វីសនាំមុខ 1-0 ដោយកីឡាករ Forsberg នៅនាទីទី 65 ហើយរក្សាលទ្ធផល 1-0 នេះដល់បញ្ចប់ការប្រកួតតែម្ដង។
គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិស៊ុយអែតធ្លាប់បង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 11 ដងធ្លាប់ឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 4 ដង និងផ្ដាច់ព្រ័ត្រ 1 ដង។

បុត្រ
- Share This Post:






