ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារកឃើញថា ៩០ % នៃកាកសំណល់ថង់ប្លាស្ទិចនៅក្នុងពិភពលោក មានប្រភពចេញមកពីទន្លេ ១០ នៅក្នុងតំបន់ អាហ្វ្រិក និងអាស៊ី

    BY Khmernote Media July 4, 2018
    ការសិក្សារកឃើញថា ៩០ % នៃកាកសំណល់ថង់ប្លាស្ទិចនៅក្នុងពិភពលោក មានប្រភពចេញមកពីទន្លេ ១០ នៅក្នុងតំបន់ អាហ្វ្រិក និងអាស៊ី

    ការសិក្សាមួយបានរកឃើញថា ៩០ % នៃកាកសំណល់ថង់ប្លាស្ទិចនៅក្នុងពិភពលោក មានប្រភពចេញមកពីទន្លេនៅក្នុងតំបន់ អាហ្វ្រិក និងអាស៊ីចំនួន ១០ ប៉ុណ្ណោះ។ ការសិក្សាដែលបានធ្វើឡើងដោយស្ថាប័ន  Germany’s Helmholtz Centre for Environmental Research ក៏បានបង្ហាញដែលថា កាកសំណល់ថង់ប្លាស្ទិចដែលបានហូរចូលទៅក្នុងសមុទ្រមានទម្ងន់ប្រមាណជា ៥ ពាន់លានតោន ហើយប្រភពនៃកាកសំណល់នេះគឺចេញពីទន្លេ Yangtze និងទន្លេ Ganges ។ ការសិក្សានេះក៏បានបញ្ជាក់ដែរថា ដើម្បីលុបបំបាត់កាកសំណល់ថង់ប្លាស្ទិច គេត្រូវធ្វើការហាមហាត់មិនឲ្យមានការប្រើប្រាស់ថង់ប្លាស្ទិច នៅតាមបណ្តាទីផ្សារគ្រប់ប្រភេទ។ ខាងក្រោមនេះទន្លេទាំង ១០ ដែលជាប្រភពនៃកាក់សំណល់ថង់ប្លាស្ទិច ៩០ % នៃកាកសំណល់ថង់បា្លស្ទិចសរុបទាំងអស់ក្នុងពិភពលោក៖

    ១.ទន្លេ Yangtze ស្ថិតនៅតំបន់សមុទ្រចិនខាងកើត

    ២.ទន្លេ Indus  ស្ថិតនៅក្បែរតំបន់សមុទ្រអារ៉ាប់

    ៣.ទន្លេ Yellow River ស្ថិតនៅតំបន់សមុទ្រលឿង

    ៤.ទន្លេ Hai He ស្ថិតនៅតំបន់សមុទ្រលឿង

    ៥.ទន្លេ Nile ស្ថិតនៅតំបន់សមុទ្រមេឌីទែរ៉ាណេនៅទ្វិបអាហ្រ្វិក

    ៦.ទន្លេ Ganges ស្ថិតនៅតំបន់ឈូងសមុទ្របេងហ្គាល់អាស៊ី

    ៧.ទន្លេ Pearl River ស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង

    ៨.ទន្លេ Amur ស្ថិតនៅតំបន់សមុទ្រអូកឃុកអាស៊ី

    ៩.ទន្លេ Niger Gulf ស្ថិតនៅតបន់ហ្គីណេអាហ្វ្រិក

    ១០.ទន្លេ Mekong  ស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay