ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាប់តែឃើញគេលក់ទឹកបរិសុទ្ធ ឥលូវនៅអង់គ្លេសបានលក់ខ្យល់បរិសុទ្ធច្រកដាក់ដបលក់ ឯតម្លៃវិញមិនធម្មតាឡើយ

    BY autoadmin December 31, 2020
    ធ្លាប់តែឃើញគេលក់ទឹកបរិសុទ្ធ ឥលូវនៅអង់គ្លេសបានលក់ខ្យល់បរិសុទ្ធច្រកដាក់ដបលក់ ឯតម្លៃវិញមិនធម្មតាឡើយ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសកំពុងធ្វើការដាក់លក់ខ្យល់បរិសុទ្ធក្នុងតម្លៃ ៣៥ ដុល្លារអាមេរិកសម្រាប់ខ្យល់ ១ ដប ដែលមានចំណុះ ៥០០ មីលីលីត្រខ្យល់។ ស្តាប់មើទៅវាហាក់ដូចប្លែកបន្តិចដែលខ្យល់ត្រូវបានគេវេចខ្ចប់ដាក់ដបយកទៅលក់ដូចជាទឹកសុទ្ធដូចនេះ តែវាគឺដំណោះស្រាយសុខភាពដ៏ល្អបំផុតមួយនៅក្នុងសម័យកាលកូវីដ ១៩ នេះ។ ប្រភពខាងលើបានបន្តថា តាមធម្មតាមានពលរដ្ឋជាច្រើនបានចេញទៅសម្រាកលំហែនៅតាមតំបន់ធម្មជាតិជាច្រើនដើម្បីស្រូបយកខ្យល់បរិយាកាសបរិសុទ្ធ តែយ៉ាងណាក្តីវិធីថែទាំសុខភាពមួយនេះមិនអាចធ្វើបានឡើយព្រោះតែវិធានការបិទខ្ទប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់កន្លែងសាធារណៈក្នុងគោលបំណងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។

    ផ្ទុយមកវិញពលរដ្ឋជាច្រើនត្រូវសម្ងំតែនៅក្នុងផ្ទះដែលមានបរិកាសអាប់អួរ ឬត្រូវរស់នៅតែក្នុងតំបន់ដែលពោរពេញទៅដោយមេរោគនៅក្នុងបរិយាកាស។ កត្តានេះទើបការទិញខ្យល់បរិសុទ្ធដែលត្រូវបានគេច្រកដបលក់ដូចខាងលើនេះយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯង គឺជាជម្រើសល្អបំផុតក្នុងសម័យកាលកូវីដ ១៩។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនអង់គ្លេសខាងលើនេះបានឲ្យដឹងថា ខ្យល់បរិសុទ្ធដែលពួកគេបានដាកលក់នោះត្រូវប្រមូលមកពីតំបន់ធម្មជាតិល្អជាច្រើនកន្លែងផ្សេងគ្នានៅក្នុងប្រទេសអង់គ្លេ វែល ស្កុតឡេន និងអៀរឡង់ខាងជើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  World of Buzz 

    Share This Post: