អន្តរជាតិ
ថៃនឹងប្រើប្រាស់ក្រដាសប្រាក់គំរូថ្មីក្នុងថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្ររបស់ខ្លួន
BY Khmernote Media
July 4, 2018
បើយោងតាមលោក Veerathai Santiprabhob ទេសាភិបាលធនាគារថៃបានប្រកាសកាលពីថ្ងៃម្សិលមិញថា ធនាគារថៃគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្រដាសប្រាក់គំរូថ្មីនៅក្នុងថ្ងៃទី ២៨ ខែកក្កដា ខាងមុខនេះ ដែលការបរិច្ឆេទនេះគឺចំថ្ងៃចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ព្រះមហាក្សត្រថៃតែម្តង។ ក្រដាសប្រាក់គំរូថ្មីនេះគឺជាប្រភេទក្រដាសប្រាក់ ៥០០ បាត និង ១០០០ បាត ហើយនៅរូបខាងមុខនៃក្រដាសប្រាក់គំរូថ្មីនេះគឺមានរូបព្រះមហាក្សត្រ Maha Vajiralongkorn ស្ថិតក្នុងឯកសណ្ឋានកងទ័ពអាកាសថៃ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រដាសប្រាក់គំរូថ្មីនេះ នឹងត្រូវបានគេព្រីនដោយប្រើបច្ចេកវិទ្យា 3D ដែលធ្វើឲ្យរូបភាពនៅលើក្រដាសប្រាក់នេះល្អប្រសើរជាងប្រដាសប្រាក់ជំនាន់មុនៗ។ លោកអ្នកអាចទស្សនាក្រដាសប្រាក់ថៃគំរូថ្មី ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost