ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកថ្កោលទោសប្រទេសចិនចំពោះការដាក់ពន្ធនាគារអ្នកកាសែតម្នាក់ ទាក់ទងនឹងការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុងវូហាន

    BY autoadmin December 30, 2020
    សហរដ្ឋអាមេរិកថ្កោលទោសប្រទេសចិនចំពោះការដាក់ពន្ធនាគារអ្នកកាសែតម្នាក់ ទាក់ទងនឹងការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុងវូហាន

    សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសចិន ចំពោះការផ្តន្ទាទោសព្រហ្មទណ្ឌលើស្ត្រីម្នាក់ ដែលបានរាយការណ៍ដោយឯករាជ្យអំពីការឆ្លងវីរុសកូរ៉ូណា នៅទីក្រុងវូហាន ដែលករណីជំងឺ COVID-19 ដំបូងត្រូវបានគេរកឃើញ។ ជម្រាបដែរថាតុលាការចិនបានកាត់ទោសអ្នកកាសែត និងជាអតីតមេធាវីម្នាក់ឈ្មោះ Zhang Zhan ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ កាលពីថ្ងៃច័ន្ទ ដោយចោទថាផ្សព្វផ្សាយព័ត៌មានមិនពិត។

    រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖«គណបក្សកុម្មុយនិស្តចិន (CCP) បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើបិទមាត់អ្នកដែលសាកសួរអាជ្ញាធរ ទាក់ទងនឹងព័ត៌មានសុខភាពសាធារណៈសំខាន់ៗ»។ គាត់បាននិយាយថា « CCP បានរឹតត្បិត និងរៀបចំព័ត៌មានអំពីការផ្ទុះឡើងនៅវូហានចាប់តាំងពីដំបូង និង បំបិទមាត់អ្នកនិយាយការពិតដ៏ក្លាហានដទៃទៀតយ៉ាងឃោរឃៅ»។

    អ្នកស្រី Zhang Zhan បានធ្វើដំណើរពីសៀងហៃ ទៅកាន់ទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី កាលពីខែកុម្ភៈ។ បន្ទាប់មកគាត់បានបង្ហាញកំណត់ហេតុផ្ទាល់ខ្លួនអំពីស្ថានភាពនៅទីនោះ រួមទាំងការឆ្លើយតបរបស់អាជ្ញាធរចំពោះការផ្ទុះឡើងនៃជំងឺ។ ចំណែកមេធាវីរបស់អ្នកស្រី Zhang Zhan បានពណ៌នាសេចក្តីសម្រេចនេះថា ជារឿងអយុត្តិធម៌បំផុត ខណៈដែលអាមេរិកនៅតែទទូចថា ប្រទេសចិនត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: