James Rodriguez បានត្រឹមអង្គុយស្រក់ទឹកភ្នែកសោកស្ដាយ ក្រោយពេលកូឡុំប៊ីចាញ់អង់គ្លេសដោយបាល់ Penalty កាត់សេចក្ដី
- July 4, 2018
ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ក្រុមជម្រើសជាតិកូឡុំប៊ីបានត្រឹមអង្គុយស្រក់ទឹកភ្នែកសោកស្ដាយបន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិកូឡុំប៊ីនិងអង់គ្លេសបានបញ្ចប់ ដោយអង់គ្លេសត្រូវបន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយនិងកូឡុំប៊ីត្រូវធ្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយដោយបាល់ Penalty កាត់សេចក្ដី។
នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិកូឡុំប៊ីនិងអង់គ្លេសក្នុងវគ្គ 16 ក្រុមកាលពីម្សិលមិញ ខ្សែបម្រើប្រយុទ្ធ James Rodriguez មិនមានឈ្មោះចូលរួមប្រកួតទេសូម្បីតែឈ្មោះកីឡាករបម្រុង ដោយសារតែកីឡាករវ័យ 26 ឆ្នាំរូបនេះមានរបួសក្នុងកំឡុងពេលជំនួបជាមួយនឹងសេណេហ្គាល់នៅប្រកួតចុងក្រោយក្នុងពូល H។

បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកាលពីម្សិលមិញ ខ្សែបម្រើប្រយុទ្ធ James Rodriguez ដើរមកអង្គុយសម្រក់ទឹកភ្នែកនៅកន្លែងអង្គុយរបស់កីឡាករកូឡុំប៊ីហើយបានត្រឹមតែសោកស្ដាយក្រោយពេលក្រុមជម្រើសជាតិរបស់ខ្លួនត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។
គួរបញ្ជាក់ឡើងវិញដែរថា ក្រុមជម្រើសជាតិកូឡុំប៊ីបានប្រកួតចាញ់ក្រុមជម្រើសជាតិអង់គ្លេសដោយបាល់ Penalty កាត់សេចក្ដី (អង់គ្លេស 4-3 កូឡុំប៊ី) បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួត 90 នាទីបូករួមនឹងបន្ថែមម៉ោងបច្ចេកទេស 30 នាទីទៀតបញ្ចប់ត្រឹមលទ្ធផល 1-1។

បុត្រ
- Share This Post:






