ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានស្លាប់ និងជាច្រើននាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏ធំមួយ នៅឯព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសយេម៉ែន

    BY autoadmin December 31, 2020
    យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានស្លាប់ និងជាច្រើននាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏ធំមួយ នៅឯព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសយេម៉ែន

    យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានស្លាប់នៅក្នុងការផ្ទុះដ៏ធំមួយ ដែលបានវាយប្រហារអាកាសយានដ្ឋានមួយនៅភាគខាងត្បូងប្រទេសយេម៉ែន ភ្លាមៗបន្ទាប់ពីយន្ដហោះដឹករដ្ឋមន្រ្តីទើបចូលស្បថកាន់តំណែងថ្មីបានចុះចត។ ការផ្ទុះជាច្រើនបានធ្វើឱ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាដេន កាលពីថ្ងៃពុធ បន្ទាប់ពីសមាជិកគណៈរដ្ឋមន្រ្តីបានមកដល់ប្រទេសវិញពីអារ៉ាប់ប៊ីសាអូឌីត។ មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បាននៅឯព្រលានយន្តហោះនៅពេលមានការផ្ទុះនោះ។

    អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ NHK ថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយនៅលើបណ្តាញសង្គម Twitter ថា មិត្តរួមការងារម្នាក់របស់ពួកគេក៏បានស្លាប់ក្នុងហេតុការណ៍ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា គ្រាប់កាំភ្លើងត្បាល់បានវាយប្រហារព្រលានយន្តហោះនោះ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានៅមិនទាន់មាននៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: