អន្តរជាតិ
ករណីលិចនាវានៅឥណ្ឌូនេស៊ី អ្នកស្លាប់កើនដល់ជាង២០នាក់
BY Khmernote Media
July 4, 2018
ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ នាវាដឹកអ្នកដំណើរមួយបានលិចនៅជិតកោះ Selayar ក្នុងប្រទេសឥណ្ឌូនេស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់ហើយ ក្នុងមានទាំងក្មេងៗផងដែរ ក្រោយពេលនាវានោះបានលិចដោយសារតែអាកាសធាតុមិនល្អ។
នាវានោះផ្ទុកអ្នកដំណើរចំនួន១៣៩នាក់ និងមានរថយន្តចំនួន៤៨គ្រឿងផងដែរ ហើយពេលមកដល់ចំណុចកើតហេតុក៏មានខ្យល់បោកបក់យ៉ាងខ្លាំង បង្កឲ្យមានរលកយ៉ាងខ្ពស់រហូតដល់៤ម៉ែត្រ បានបោកមកលើនាវា បណ្តាលឲ្យលិចតែម្តង។ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដោយសារតែនាវានោះផ្ទុះមនុស្សច្រើនពេក ទើបមិនមានអាវពោងសុវត្ថិភាពគ្រប់គ្រងឲ្យមនុស្សពាក់ពេលនាវាលិច៕
អត្ថបទ៖ ឌី
ប្រភព៖ news


