ខ្មែរណូត

ស្វែងរក

  • កីឡា

    មូលហេតុដែល Ronaldo ចង់ចាកចេញពី Real Madrid ត្រូវបានលាតត្រដាង

    BY Khmernote Media July 5, 2018
    មូលហេតុដែល Ronaldo ចង់ចាកចេញពី Real Madrid ត្រូវបានលាតត្រដាង

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca បានឲ្យដឹងថា៖ មូលហេតុដែលខ្សែប្រយុទ្ធ Cristiano Ronaldo ចង់ចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅនេះគឺដោយសារតែលោកមានអារម្មណ៍ថារូបលោកលែងត្រូវបានទទួលការស្រឡាញ់និងគាំទ្រទៀតហើយ។

    កាលពីពេលថ្មីៗនេះក្លឹបអធិរាជសរ Real Madrid បានគោរពតាមគោលបំណងរបស់ Ronaldo ហើយបានសម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅក្នុងតម្លៃ 100លានផោន។ ខណៈពេលនេះក្លឹបអធិរាជសរ Real Madrid និងក្លឹបសេះបង្កង់ Juventus ខិតជិតឈានដល់ការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ។

    ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបសេះបង្កង់ Juventus បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo យ៉ាងខ្លាំង ស្របពេលដែល Ronaldo ចង់ចាកចេញពី Real Madrid។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay