ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលប្រទេសចិនមិនអនុញ្ញាឱ្យអ្នកជំនាញរបស់ខ្លួន អាចចូលទៅសិក្សាពីប្រភពនៃជំងឺកូវីដ១៩បាន

    BY autoadmin January 6, 2021
    WHO បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលប្រទេសចិនមិនអនុញ្ញាឱ្យអ្នកជំនាញរបស់ខ្លួន អាចចូលទៅសិក្សាពីប្រភពនៃជំងឺកូវីដ១៩បាន

    ប្រធានអង្គការសុខភាពពិភពលោកបានសម្តែងការខកចិត្ត បន្ទាប់ពីក្រុមជំនាញអន្តរជាតិរបស់ WHO មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសចិននោះឡើយ។ រំលឹកដែរផងថាអង្គការសុខភាពពិភពលោក បានធ្វើការរៀបចំបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពិនិត្យមើលពីប្រភពដើមនៃជំងឺ COVID-19 និងអ្វីដែលបានកើតឡើងក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៅក្នុងប្រទេសចិន។

    អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិក ២នាក់ នៃក្រុមអ្នកជំនាញនោះ បានធ្វើដំណើរទៅដល់ប្រទេសចិនទៅហើយ ប៉ុន្តែមន្ត្រីចិនមិនបានសម្រេចឱ្យមានការអនុញ្ញាតចាំបាច់ដើម្បីឱ្យអ្នកទាំង ២ និងអ្នកដទៃទៀត អាចចូលសិក្សាពីប្រភពដើមនៃជំងឺ COVID-19 ក្នុងប្រទេសចិននោះទេ។

    លោក Tedros បាននិយាយថា៖«ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ដោយសារសមាជិក ២នាក់ បានចាប់ផ្តើមដំណើររបស់ពួកគេរួចហើយ ហើយស្រាប់តែអ្នកផ្សេងទៀតមិនអាចធ្វើដំណើរបាននៅនាទីចុងក្រោយ»។ លោកបាននិយាយថា លោកបានទទូចដល់មន្រ្តីចិនឱ្យធានាថាក្រុមនេះនឹងចូលទៅក្នុងប្រទេសរបស់ពួកគេដោយរលូន ដើម្បីឱ្យបេសកកម្មនេះអាចដំណើរការទៅបានឆាប់។

    ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Michael បានមានប្រសាសន៍ថា អ្នកជំនាញម្នាក់ក្នុងចំនោមអ្នកជំនាញទាំង ២នាក់ បានវិលត្រឡប់មកវិញ ហើយម្នាក់ទៀតកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសទីបី។ កាលពីខែមុនលោកបណ្ឌិត Peter Ben Embarek ដែលដឹកនាំក្រុមស៊ើបអង្កេតបានប្រាប់សារព័ត៌មាន NHK ថា វាទំនងដែលមេរោគនេះមានប្រភពពីប្រទេសចិន ពីព្រោះវាក៏ស្រដៀងនឹងវីរុសដែលត្រូវបានរកឃើញនៅខេត្ត Yunnan នៅក្នុងឆ្នាំ២០១៣៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: