ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននឹងកាត់ទោសប្រហារជីវិតមនុស្សចំនួន៧នាក់ នៅសប្តាហ៍នេះ

    BY Khmernote Media July 6, 2018
    ជប៉ុននឹងកាត់ទោសប្រហារជីវិតមនុស្សចំនួន៧នាក់ នៅសប្តាហ៍នេះ

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងកាត់ទោសប្រហារជីវិតសមាជិកក្រុមសាសានាជ្រុលនិយម Aum Shinrikyo ចំនួន ៧នាក់ ដែលក្រុមនេះបានធ្វើការវាយប្រហារឧស្ម័នគីមីនៅក្នុងផ្លូវរថយន្តភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងតូក្យូកាលពីឆ្នាំ ១៩៩៥។ ក្រុម Aum Shinrikyo មានមេដឹកនាំដែលមានឈ្មោះថា Shoko Asahara ហើយមេដឹកនាំរូបនេះត្រូវបានគេចាប់ដាក់គុកអស់រយៈពេល ២២ ឆ្នាំមកហើយ តែពេលនេះតុលារជប៉ុ​នបានសម្រេចកាត់ទោសប្រហារជីវិតមេដឹកនាំរូបនេះ នឹងសមាជិកសំខាន់ៗផ្សេងទៀតសរុបចំនួន ៧ នាក់ នៅក្នុងសប្តាហ៍នេះតែម្តង។

    ដោយឡែកសមាជិកផ្សេងទៀតនៃក្រុមនេះ ត្រូវបានគេផ្តន្ទាទោសឲ្យជាប់គុករហូតដល់ថ្ងៃស្លាប់នៅក្នុងគុកតែម្តង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ១៩៩៥ ក្រុមសាសានាជ្រុលនិយម Aum Shinrikyo បានធ្វើការវាយប្រហារឧស្ម័នគីមីក្នុងផ្លូវរថយន្តភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុងតូក្យូ ដែលបានបង្កឲ្យមនុស្ស ២២ នាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួសធ្ងន់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay