សង្រ្គាមវាលស្មៅយប់នេះ! បារាំង ប៉ះ អ៊ុយរូហ្គាល់ នៅក្នុងវគ្គបើកឆាក 8 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី
- July 6, 2018
បន្ទាប់ពីខកខានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីអស់រយៈពេល 2 ថ្ងៃរួចមក រាត្រីនេះការប្រកួតវគ្គ 8 ក្រុមចុងក្រោយនឹងត្រលប់មកវិញហើយជាមួយនឹងគូរបើកឆាកគឺ បារាំង ត្រូវប៉ះជាមួយនឹង អ៊ុយរូហ្គាយ នៅវេលាម៉ោង 9 យប់។

រំលឹកមកអតីតកាលវិញ ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង បារាំង ធ្លាប់មានប្រវតិ្តជួបគ្នា 5 ដងប៉ុន្ដែប្រវតិ្តធ្លាប់ជួបគ្នា 5 ដងនោះគឺ បារាំង មិនដែលយកឈ្នះ អ៊ុយរូហ្គាយ ទេគិតតាំងពីឆ្នាំ 2002 មក។ ជួបគ្នាលើកចុងក្រោយថ្ងៃទី 06/06/2013 អ៊ុយរូហ្គាយ យកឈ្នះ បារាំង ដោយលទ្ធផល 1-0។
ជំនួបប៉ះគ្នា 5 ដងគិតតាំងពីឆ្នាំ 2002 មកអ៊ុយរូហ្គាយ ឈ្នះ បារាំង 1 ម្ដងនិងស្មើ 4 ដង។
1. 06/06/2013 អ៊ុយរូហ្គាយ 1-0 បារាំង
2. 16/08/2012 អ៊ុយរូហ្គាយ 0-0 បារាំង
3. 12/06/2010 អ៊ុយរូហ្គាយ 0-0 បារាំង
4. 20/11/2008 អ៊ុយរូហ្គាយ 0-0 បារាំង
5. 06/06/2002 អ៊ុយរូហ្គាយ 0-0 បារាំង
ចាំមើលក្នុងរាត្រីនេះតើបារាំងអាចស្ដារមុខមាត់ឡើងវិញបានទេ ខណៈដែលជំនួប៉ះគ្នា 5 ដងគឺបារាំងមិនដែលយកឈ្នះអ៊ុយរូហ្គាយម្ដងណាឡើយ។ ការប្រកួតរបស់ក្រុមទាំងពីរនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Nizhny Novgorod នៅវេលាម៉ោង 9:00 យប់នេះ។

បុត្រ
- Share This Post:






