ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងយុត្តិធម៌អាមេរិក៖ ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ ២.៥ លានដុល្លារ ជុំវិញករណីធ្លាក់យន្តហោះចំនួន ២លើក កាលពីប៉ុន្មានឆ្នាំមុន

    BY autoadmin January 8, 2021
    ក្រសួងយុត្តិធម៌អាមេរិក៖ ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ ២.៥ លានដុល្លារ ជុំវិញករណីធ្លាក់យន្តហោះចំនួន ២លើក កាលពីប៉ុន្មានឆ្នាំមុន

    ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យចំនួនជាង ២.៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះម៉ូដែល 737 MAX ចំនួន ២ លើក នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ដោយគ្រោះថ្នាក់ទី១ គឺនៅឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ និងអេត្យូពីនៅឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងអស់ ៣៤៦នាក់។

    របាយការណ៍របស់សភាអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Boeing បានដឹងអំពីបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធមួយ ដែលទាក់ទងនឹងស្ថេរភាពក្នុងការហោះហើរ ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរទេ។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យជាង ២.៥ ពាន់លានដុល្លារ រួមទាំងសំណងសម្រាប់ជនរងគ្រោះផងដែរ។

    សេចក្តីថ្លែងការណ៍បាននិយាយថា ការធ្លាក់ទាំងនេះបានបង្ហាញពីការក្លែងបន្លំ និងការបោកប្រាស់របស់បុគ្គលិក នៃក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មពិភពលោកមួយនេះ។ នាយកដ្ឋានបាននិយាយថា «បុគ្គលិករបស់ក្រុមហ៊ុន Boeing បានជ្រើសរើសផ្លូវនៃប្រាក់ចំណេញលើភាពទៀងត្រង់»។

    CEO របស់ Boeing លោក David Calhoun បាននិយាយនៅក្នុងលិខិតមួយទៅកាន់និយោជិកខ្លួនថា «ដំណោះស្រាយនេះគឺជាការដាស់តឿនដ៏ធំមួយ ដល់យើងទាំងអស់គ្នាថា តើកាតព្វកិច្ចតម្លាភាពរបស់យើងចំពោះនិយតករមានសារៈសំខាន់ប៉ុណ្ណា»។ យ៉ាងណាក៏ដោយការហោះហើរពាណិជ្ជកម្មរបស់ 737 MAX បានចាប់ផ្តើមឡើងវិញកាលពីខែមុននេះ បន្ទាប់ពីយន្តហោះម៉ូដែលនេះបានចុះចតជិត ២ឆ្នាំមកហើយ ក្រោយមានបញ្ហាធ្លាក់ ២ដង ជាប់ៗគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: