ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីប៉ូលីសម្នាក់បានស្លាប់បន្ទាប់ពីបានរងរបួងយ៉ាងធ្ងន់ធ្ងរ ក្រោយពេលទប់ទល់ជាមួយអ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅឯវិមាន Capitol Hill

    BY autoadmin January 8, 2021
    មន្ត្រីប៉ូលីសម្នាក់បានស្លាប់បន្ទាប់ពីបានរងរបួងយ៉ាងធ្ងន់ធ្ងរ ក្រោយពេលទប់ទល់ជាមួយអ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅឯវិមាន Capitol Hill

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា មានមន្ត្រីប៉ូលីសម្នាក់បានស្លាប់បន្ទាប់ពីបានរងរបួងយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលគាត់បានចូលទៅទប់ទល់ជាមួយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅពេលដែលពួកគេបានបង្កចលាចលនៅវិមាន Capitol Hill ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសប្រចាំការនៅ Capitol Hill បាននិយាយថា មន្ត្រីម្នាក់នោះបានស្លាប់នៅយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលគាត់កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ។

    មរណភាពរបស់មន្រ្តីប៉ូលីសម្នាក់នោះ គឺជាការស្លាប់ទី៥ ដែលជាប់ទាក់ទងនឹងការសម្រុកចូលទៅវិមាន Capitol Hill កាលពីថ្ងៃពុធ ដែលរួមមានទាំងការស្លាប់របស់ស្ដ្រីម្នាក់ ដែលត្រូវបានប៉ូលីសបាញ់ស្លាប់ផងដែរ។ ការស្លាប់ទាំងនេះទំនងជាជំរុញឱ្យមនុស្សមួយចំនួន បង្កើនការរិះគន់របស់ពួកគេចំពោះលោក ដូណាល់ ត្រាំ ដែលគាត់ផ្ទាល់គឺបានជំរុញឱ្យអ្នកគាំទ្រសម្រុកទៅវិមាន Capitol Hill ។ អំឡុងពេលនោះគឺ ព្រឹទ្ធសភាកំពុងមានការប្រជុំមួយទាក់ទងនឹងការរាប់សន្លឹកឆ្នោតសំឡេងប្រតិភូ បញ្ជាក់ពីការឈ្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ហើយសមាជិកសភាទាំងអស់កំពុងស្ថិតក្នុងដំណើរការនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: