បារាំងសើចសប្បាយចំពោះជ័យជំនះ ស្របពេលដែលអ៊ុយរូហ្គាយដើរចេញពីទីលានទាំងទឹកភ្នែក
- July 6, 2018
បារាំងកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងទម្លាក់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយត្រឹមវគ្គ 8 ក្រុមចុងក្រោយដោយលទ្ធផល 2-0។

ក្រុមជម្រើសជាតិបារាំងបានបន្ដបេសកម្មរបស់ខ្លួនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីបន្ទាប់ពីខ្សែការពារ Varane និងខ្សែប្រយុទ្ធ Griezmann សុតទម្លាក់អ៊ុយរូហ្គាយត្រឹមវគ្គ 8 ក្រុមចុងក្រោយនេះ។ ការសុតបញ្ចូលទីរបស់កីឡាករទាំងពីរធ្វើឡើងនៅក្នុងនាទីទី 40 និង 61។ បញ្ចប់ការប្រកួតនេះកីឡាកររបស់បារាំងបន្ដការសប្បាយរបស់ខ្លួនឡើងវគ្គបន្ទាប់ ស្របពេលដែលអ៊ុយរូហ្គាយបានត្រឹមដើរចេញពីទីលានទាំងស្រក់ទឹកភ្នែកសោកស្ដាយចំពោះលទ្ធផលនេះ។
គិតមកដល់ពេលនេះក្រុមជម្រើសជាតិបារាំងមិនទាន់ស្គាល់ថាចាញ់ម្ដងឡើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ដោយបារាំងឈ្នះ 4 ប្រកួតនិងស្មើ 1 ប្រកួត។

បុត្រ
- Share This Post:






