អន្តរជាតិ
លិចនាវាដឹកអ្នកទេសចរណ៍នៅថៃ អ្នកស្លាប់កើនឡើងដល់ជិត៤០នាក់ហើយ
BY Khmernote Media
July 7, 2018
ថៃ៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ក្រុមជួយសង្គ្រោះរបស់ប្រទេសថៃ បានយកសាកសពមនុស្សចំនួន៣៧នាក់ចេញពីក្នុងសមុទ្រនៅជិតកោះ Phuket ហើយ ក្រោយនាវាដឹកអ្នកទេសចរណ៍មួយគ្រឿងបានជួបហេតុការណ៍លិចលង់ចូលក្នុងសមុទ្រ។
អ្នកស្លាប់ជាច្រើនត្រូវបានគេប្រទះឃើញពាក់អាវពោងសុវត្ថិភាព និងដេកផ្គាប់មុខចូលក្នុងទឹកសមុទ្រ នៅរយៈចំងាយប្រមាណ២-៣គីឡូម៉ែត្រពីកន្លែងលិចនាវា ក្រោយនាវានោះបានត្រូវរលកកំពស់ប្រមាណ៥ម៉ែត្រវាយបោកបក់មកលើកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
មន្ត្រីជើងទឹកថៃបានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់កើនឡើងដល់៣៧នាក់ និងបាត់ខ្លួន១៨នាក់ទៀត ហើយភាគច្រើនអ្នកទេសចរណ៍ទាំងនោះគឺជាជនជាតិចិន៕

អត្ថបទ៖ ឌី
ប្រភព៖ channelnewsasia

