អ្នកបកប្រែជនជាតិកូរ៉េម្នាក់ទម្លាយថា សំឡេងលោក ដូណល់ ត្រាំ ពិបាកស្តាប់ខ្លាំងណាស់ ដូចសំឡេងកូនក្មេងអីចឹង (មានវីដេអូ)
អតីតអ្នករាយការណ៍ព័ត៌មាន SBS ម្នាក់ និងធ្លាប់ជាអ្នកបកប្រែផ្ទាល់មាត់ភាសាអង់គ្លេសបានឲ្យដឹងថា ចាប់ទាំងពីនាងធ្វើការជាអ្នកបកប្រែមក មានតែការបកប្រែសំដីរបស់លោក ដូណល់ ត្រាំ ទេដែលពិបាកបំផុត ព្រោះថាសំឡេង លោក ដូណល់ ត្រាំ ពិបាកស្ដាប់ខ្លាំងណាស់។ អ្នកបកប្រែភាសាអង់គ្លេសរូបនេះមានឈ្មោះថា Ahn Hyun-mo អាយុ ៣៤ ឆ្នាំ ហើយការលើកឡើងខាងនេះត្រូវបាននាងធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍កូរ៉េមួយដែលមាន ឈ្មោះថា “កម្មវិធី Happy Together 3”។
ក្នុងកិច្ចសម្ភាសន៍បានទម្លាយដែរថា សំឡេងរបស់លោក ដូណល់ ត្រាំ ស្ដាប់ទៅដូចសំឡេងកូនក្មេងទើបរៀននៅថ្នាក់បឋមសិក្សា ដូចនេះនាងត្រូវព្យាយាមស្តាប់បំផុតទើបអាចយល់អ្វីដែលគាត់ចង់និយាយ ដែលការលំបាកនេះគឺជាលើកទីមួយហើយក្នុងជីវិតការងារជាអ្នកបកប្រែរបស់នាង។ នាងបានបន្ថែមថា លោក ដូណល់ ត្រាំ ចូលចិត្តនិយាយពាក្យដដែលៗដូចជាពាក្យ “Great” និងពាក្យ “a lot”។ សូមបញ្ជាក់ថា អ្នកបកប្រែរូបនេះធ្លាប់បកប្រែឲ្យប្រធានាធិបតីកូរ៉េ ក្នុងអំឡុងពេលមានលោក ដូ ណល់ត្រាំទៅទស្សនៈកិច្ចនៅកូរ៉េខាងត្បូង ហើយនាងតែងមានវត្តមានជាអ្នកបកប្រែក្នុងកម្មវីធីកំសាន្តលំដាប់អន្តជាតិជាច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark