បិសាចក្រហមប៊ែលហ្ស៊ិកបញ្ចប់ដំណើររបស់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលប្រេស៊ីលត្រឹមវគ្គ Quarter-Final
- July 7, 2018
ស្ដេចបាល់ទាត់សាំបាប្រេស៊ីលដែលធ្លាប់តែជាក្រុមខ្លាំងនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះ ត្រូវបានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីត្រឹមវគ្គ 8 ក្រុមចុងក្រោយ។
ក្រោយពេលក្រុមជម្រើសជាតិប៊ែលហ្ស៊ិកទម្លាក់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នោះ ពេលនេះប៊ែលហ្ស៊ិកកំពុងស្វែករកទំព័រប្រវតិ្តសាស្រ្ដបាល់ទាត់ថ្មីរបស់ខ្លួន បន្ទាប់ពីខកខានឡើងទៅដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់រយៈពេល 32 ឆ្នាំ។

កាលពីយប់មិញនេះ ប៊ែលហ្ស៊ិកបានបញ្ចប់ក្ដីស្រមៃរបស់ប្រេស៊ីលក្នុងឆ្ពោះទៅរកពានរង្វាន់បាល់ទាត់ពិភពលោកលើកទី 6 របស់ខ្លួនត្រឹមវគ្គ Quarter-Final ដោយបញ្ចប់ដោយលទ្ធផល 2-1 ធ្វើឲ្យកីឡាករប្រេស៊ីលបន្សល់ទុកត្រឹមតែទឹកភ្នែកលាអ្នកគាំទ្រ។
2 គ្រាប់របស់ប៊ែលហ្ស៊ិកកាលពីម្សិលមិញរកគ្រាប់បាល់ដោយកីឡាករ៖ Fernandinho (ប្រេស៊ីល) សុតបញ្ចូលទីខ្លួនឯងនៅនាទីទី 13 និងខ្សែបម្រើ Kevin De Bruyne សុតបញ្ចូលទីនៅនាទីទី 31។ ចំណែកឯ 1 គ្រាប់របស់ប្រេស៊ីលវិញធ្វើបានដោយខ្សែបម្រើ Augusto នៅនាទីទី 76។

បុត្រ
- Share This Post:






