ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    FBI បានព្រមានថា អាចនឹងមានការតវ៉ាប្រដាប់អាវុធនៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក នៅចំថ្ងៃដែលលោក ចូ បៃដិន ត្រូវចូលស្បថឡើងកាន់តំណែងជាផ្លូវការ

    BY autoadmin January 12, 2021
    FBI បានព្រមានថា អាចនឹងមានការតវ៉ាប្រដាប់អាវុធនៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក នៅចំថ្ងៃដែលលោក ចូ បៃដិន ត្រូវចូលស្បថឡើងកាន់តំណែងជាផ្លូវការ

    ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) កំពុងព្រមានអំពីការតវ៉ាប្រដាប់អាវុធ ដែលអាចកើតមាននៅគ្រប់រដ្ឋទាំង ៥០ និង វ៉ាស៊ីនតោន នៅចំពេលថ្ងៃចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ប្រភពផ្ទៃក្នុងរបស់ FBI បានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធថា ការតវ៉ាប្រដាប់អាវុធកំពុងត្រូវបានគេគ្រោងទុកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា នៅពេលដែលលោក ចូ បៃដិន នឹងត្រូវចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ។

    របាយការណ៍និយាយថា FBI ក៏ត្រូវបានគេជូនដំណឹងអំពីក្រុមប្រដាប់អាវុធ ដែលកំពុងព្រមានថានឹងមានការបះបោរដ៏ធំមួយ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេដកចេញពីតំណែងមុនអាណត្តិរបស់លោកត្រូវបញ្ចប់។ គួរឱ្យដឹងដែរថាភាពតានតឹងកំពុងកើនឡើងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការឡោមព័ទ្ធវិមានកាពីតូលកាលពីថ្ងៃពុធ ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ។

    របងដែកកម្ពស់ជាង ២ម៉ែត្រ ត្រូវបានគេសង់នៅក្បែរកន្លែងឡើងកាន់តំណែងប្រធានាធិបតីថ្មី ខណៈកងកម្លាំងការពារជាតិប្រហែល ១០,០០០នាក់ នឹងត្រូវប្រមូលផ្តុំនៅក្នុងរដ្ឋធានីនៅចុងសប្តាហ៍នេះ។ អភិបាលទីក្រុងវ៉ាស៊ីនតោន និងអភិបាលរដ្ឋ Maryland និងរដ្ឋ Virginia ដែលនៅជិតខាង បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធ ដើម្បីធានាសុវត្ថិភាពសាធារណៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: