ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមនាវិកនិងទាហ៊ានជើងទឹកថៃជិត ៣០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កភ្លាមៗ ក្រោយមានទាហាន ២នាក់ឆ្លងជំងឺកូវីដ១៩

    BY autoadmin January 12, 2021
    ក្រុមនាវិកនិងទាហ៊ានជើងទឹកថៃជិត ៣០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កភ្លាមៗ ក្រោយមានទាហាន ២នាក់ឆ្លងជំងឺកូវីដ១៩

    ថៃ៖ ក្រុមនាវិកនិងទាហ៊ានជើងទឹកថៃជិត ៣០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនទាហានជើងទឹកក្នុងខេត្ត Chon Buri ភាគខាងលិចប្រទេសថៃ បន្ទាប់ពីមានទាហាន ២នាក់ នៅក្នុងអង្គភាពមួយនេះបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ បើយោងតាមលោក Chettha Jaipiem ដែលជាអ្នកនាំពាក្យឲ្យអង្គភាពកងទ័ពជើងទឹកថៃតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ចំណាត់ការខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានរកឃើញថា មានទាហានជើងទឹកចំនួន ១១ នាក់ បានទៅបរិភោគអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលជាទីតាំងផ្ទុះឡើងនៃជំងឺ COVID-19 ។

    ក្រោយទទួលបានដំណឹងនេះ មានទាហានចំនួន ២នាក់ ក្នុងចំណោមទាហានទាំង ១១នាក់ ដែលបានទៅបរិភោគអាហារនៅភោជនីយដ្ឋាននោះ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ភ្លាម ខណៈមកទល់នឹងពេលនេះមានទាហាន និងនាវិកសរុបចំនួន ២៧៣នាក់ កំពុងតែធ្វើចត្តាឡីស័ក និងស្ថិតក្រោមការតាមដានសុខភាពយ៉ាងហ្មត់ចត់ពីក្រុមគ្រូពេទ្យ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកជំងឺ COVID-19 សរុបនៅចំនួន ១០,៨៣៤ ករណី និងមានអ្នកស្លាប់សរុប ៦៧នាក់ ខណៈជំងឺ COVID-19 ដែលបានផ្ទុះចេញពីខេត្តសាមុតសាខននោះ កំពុងបន្តរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៥៨ រួចហើយ នៅទូទាំងប្រទេសថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: