កីឡា

លោកព្រះ Zlatan បបួល Beckham ភ្នាល់គ្នារវាងស៊ុយអែតនិងអង់គ្លេសតើមួយណាឈ្នះ ខណៈដែលអ្នកចាញ់ត្រូវធ្វើតាមសំណើររបស់អ្នកឈ្នះ

BY
Khmernote Media
July 7, 2018

កាលពីព្រឹកមិញនេះអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិស៊ុយអែតកីឡាករ Zlatan Ibrahimovic ដែលគ្រប់គ្នាស្គាល់ឈ្មោះថាលោកព្រះនោះបានបបួលអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ David Beckham ភ្នាល់គ្នារវាងស៊ុយអែតនិងអង់គ្លេសតើមួយណាជាអ្នកឈ្នះនៅក្នុងយប់នេះ។

កាលពីព្រឹកមិញនេះនៅក្នុងបណ្ដាញសង្គម Facebook និង Instagram របស់កីឡាករ Zlatan Ibrahimovic បានបង្ហោះសារបបួលអតីតមិត្តរួមក្រុមរបស់គេ David Beckham ដែលធ្លាប់លេងជាមួយគ្នានៅ PSG លេងភ្នាល់គ្នាថា៖ ប្រសិនបើស៊ុយអែតឈ្នះនៅក្នុងយប់នេះ Beckham ត្រូវនាំរូបគេទាំងទិញអ្វីដែលគេចង់បាននៅក្នុងហាងទំនិញ Ikeasverige តែបើអង់គ្លេសឈ្នះវិញ Zlatan ព្រមនាំ Beckham ទៅញុាំអាហារនៅកន្លែងណាក៏បានក្នុងពិភពលោក។ 

ហើយមុននេះបន្តិច David Beckham បានបង្ហោះសារយល់ព្រមការភ្នាល់គ្នាជាមួយនឹង Zlatan Ibrahimovic ប៉ុន្ដែ Beckham បានប្ដូរប្រធានបទថា៖ ប្រសិនបើស៊ុយអែតឈ្នះយប់នេះ Beckham នឹងព្រមតាមសំណើររបស់ Zlatan ព្រមជូនលោកព្រះ Zlatan ទៅទិញទំនិញនៅហាង Ikeasverige ប៉ុន្ដែបើអង់គ្លេសឈ្នះនៅក្នុងយប់នេះ Zlatan ត្រូវពាក់អាវជម្រើសជាតិអង់គ្លេសអង្គុយមើលក្រុមជម្រើសជាតិអង់គ្លេសលេងនៅក្នុងកីឡាដ្ឋាន Wembley និងញុាំនំចំណីនៅក្នុងពេលសម្រាក។ 

បុត្រ

Share This Post: