ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកបានចោទប្រកាន់ជាលើកទី២ មកលើលោក ដូណាល់ ត្រាំ ពីបទ “ញុះញង់ឱ្យមានការបះបោរ”

    BY autoadmin January 14, 2021
    សភាអាមេរិកបានចោទប្រកាន់ជាលើកទី២ មកលើលោក ដូណាល់ ត្រាំ ពីបទ “ញុះញង់ឱ្យមានការបះបោរ”

    សភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីសម្រេចលើនីតិវិធីចោទប្រកាន់មួយ ដើម្បីប្រឆាំងនឹងប្រធានាធិបតីជិតដាច់អាណត្តិលោក ដូណាល់ ត្រាំ ។ សមាជិកសភាបានធ្វើការបោះឆ្នោតមួយនៅថ្ងៃពុធនេះ ទៅលើសេចក្តីសម្រេចមួយដែលដាក់ដោយក្រុមបក្សប្រជាធិបតេយ្យ ជាមួយនឹងសំឡេងគាំទ្រ ២៣២ ទល់នឹង ១៩៧ ពីក្នុងសភាដែលគ្រប់គ្រងដោយសមាជិកបក្សប្រជាធិបតេយ្យភាគច្រើន ប៉ុន្តែក្នុងនោះក៏មានការគាំទ្រពីសមាជិកបក្សសាធារណរដ្ឋចំនួន ១០នាក់ ផងដែរ។

    ធ្វើការចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទ «ញុះញង់ឱ្យមានការបះបោរ» ក្នុងកុបកម្មនៅឯវិមានកាពីតូលអាមេរិកកាលពីសប្តាហ៍មុន។ សកម្មភាពនេះធ្វើឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលបាននីតិវិធីចោទប្រកាន់ ២ដង ដោយលើកទី១ គឺកាលពីនៅខែធ្នូ ឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ថា បានដាក់សម្ពាធមិនត្រឹមត្រូវលើប្រទេសអ៊ុយក្រែន។

    បន្ទាប់ពីនេះព្រឹទ្ធសភានឹងបើកសវនាការជំនុំជម្រះបន្ថែមទៀត ហើយអ្នកវិភាគខ្លះនិយាយថា ការកាត់ក្តីនឹងធ្វើឡើងបន្ទាប់ពីថ្ងៃទី២០ ខែមករា នៅពេលអាណត្តិរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីត្រូវបានបញ្ចប់។ ។ ជម្រាបដែរថាលោក ដូណាល់ ត្រាំ បានប្រតិកម្មយ៉ាងខ្លាំងលើការចោទប្រកាន់នេះ ដោយគាត់បាននិយាយថា «វាបង្កឱ្យមានកំហឹងយ៉ាងខ្លាំង» និង «គ្រោះថ្នាក់ដល់ប្រទេស» ទាំងដែលក្រុមអ្នកគាំទ្ររបស់គាត់ផ្ទាល់ គឺជាអ្នកទៅឡោមព័ទ្ធវិមានកាពីតូលសប្ដាហ៍មុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: