ក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO បានទៅដល់ប្រទេសចិន ហើយពេលនេះកំពុងនៅដាច់ដោយឡែក មុនពេលចាប់ផ្ដើមការសិក្សាលើប្រភពដើមនៃជំងឺកូវីដ១៩
មន្ត្រីសុខាភិបាលចិនបាននិយាយថា ក្រុមអ្នកជំនាញមួយក្រុមដែលត្រូវបានបញ្ជូនមកប្រទេសចិន ដោយអង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមការស៊ើបអង្កេតលើវីរុសនៃជំងឺ COVID-19 របស់ពួកគេ បន្ទាប់ពីនៅដាច់ដោយឡែក ១៤ថ្ងៃ រួច។ សមាជិកអន្តរជាតិចំនួន ១៣នាក់ បានមកដល់ទីក្រុង Wuhan រដ្ឋធានីនៃខេត្ត Hubei ដែលជាទីក្រុងចំណុចកណ្តាលនៃការផ្ទុះដំបូង កាលពីថ្ងៃព្រហស្បតិ៍នេះ។ ក្រុមនេះមានផែនការពិនិត្យមើលប្រភពដើមនៃជំងឺ COVID-19 និងរបៀបដែលវាត្រូវបានចម្លងទៅមនុស្ស។

អ្នកជំនាញរដ្ឋាភិបាលចិនដំបូងបាននិយាយថា វីរុសនេះបានចម្លងមកពីសត្វប្រចៀវ ប៉ុន្តែក្រោយមកពួកគេបាននិយាយថា ពួកគេមិនអាចបដិសេធនូវលទ្ធភាពដែលវីរុសនេះ បានបញ្ជូនមកពីបរទេសនោះទេ ព្រោះវាត្រូវបានគេរកឃើញនៅក្នុងអាហារដែលនាំចូល។ វាផ្ទុយពីអ្នកជំនាញខាងសុខភាពពិភពលោក ដែលដឹកនាំក្រុមលោក Peter Ben Embarek ដែលបានប្រាប់ NHK កាលពីខែមុនថា វាអាចក្នុងការគិតថា វីរុសនេះមានប្រភពមកពីប្រទេសចិន។
ក្រុមការងាររបស់ WHO ចង់ស៊ើបអង្កេតករណីដំបូងនៅ Wuhan ហើយសិក្សាពីសំណាក ដែលគិតថា ត្រូវបានរក្សាទុកដោយអាជ្ញាធរចិន។ ប៉ុន្តែគេមិនទាន់ច្បាស់ថា តើប្រទេសចិននឹងគោរពតាមសំណើរបស់ក្រុមនេះបានពេញលេញ ឬយ៉ាងណា។ កាលពីឆ្នាំមុន WHO បានចាប់ផ្តើមស្នើសុំឱ្យប្រទេសចិនអនុញ្ញាតឱ្យមានការស៊ើបអង្កេតនៅនឹងកន្លែងនៅទីក្រុងវូហាន ប៉ុន្តែការស៊ើបអង្កេតបែបនេះមិនបានកើតឡើងទេ ដែលធ្វើឱ្យមានសំណួរថា តើទីក្រុងប៉េកាំងនឹងសហការជាមួយការស្រាវជ្រាវបែបនេះឬទេ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK