ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកចូលចិត្តដេកចុចទូរស័ព្ទបែបនេះយូរៗ ប្រយ័ត្នខ្លួន ប្រយ័ត្នខូចឆ្អឹងខ្នងដូចស្ត្រីម្នាក់នេះ

    BY Khmernote Media July 9, 2018
    អ្នកចូលចិត្តដេកចុចទូរស័ព្ទបែបនេះយូរៗ ប្រយ័ត្នខ្លួន ប្រយ័ត្នខូចឆ្អឹងខ្នងដូចស្ត្រីម្នាក់នេះ

    តៃវ៉ាន់៖ វាជាទម្លាប់ទៅហើយដែលមនុស្សម្នាក់ៗរស់នៅក្នុងសម័យបច្ចេកវិទ្យានេះតែងប្រើប្រាស់ទូរស័ព្ទ Smartphone និងបណ្ដាញសង្គមនានាក្នុងរយៈពេលយូរនៅក្នុងមួយថ្ងៃៗនោះ។ យ៉ាងណាក្តី សកម្មភាពនៃការចំណាយពេលយូរហួសហេតុ ទៅលើការប្រើប្រាស់ទូរស័ព្ទនេះ បានជះឥទ្ធិពលដល់អ្នកប្រើប្រាស់ជារឿយៗផងដែរ​ មានទាំងគ្រោះថ្នាក់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់កម្រិតស្រាល។

    ជាក់ស្តែងស្ត្រីវ័យ ១៦ ឆ្នាំម្នាក់ ត្រូវបានគេពិនិត្យឃើញថា ឆ្អឹងកងខ្នងរបស់នាងបានកោងខុសប្រក្រតីរហូតដល់ទៅ៣៨ដឺក្រេ បន្ទាប់ពីនាងមានទម្លាប់គេងផ្អៀងខ្លួន ដើម្បីចុចលេងទូរស័ព្ទជាច្រើនម៉ោងក្នុងមួយថ្ងៃ និងបានអនុវត្តទម្លាប់អាក្រក់នេះជាច្រើនឆ្នាំមកហើយ។ ស្ត្រីរងគ្រោះរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញានពិតប្រាកដនោះទេ គេអាចត្រឹមដឹងបានថា នាងរស់នៅក្នុងក្រុង Kaohsiung កោះតៃវ៉ាន់។

    មុនពេលរកឃើញដូចខាងលើ នាងបានកើតមានអការៈឈឺខ្នងជាអស់រយៈជាច្រើនខែ ដោយញ៉ាំថ្នាំអ្វីក៏មិនបានធូរទាល់តែសោះ។ ក្រោយមកម្តាយរបស់នាងបាននាំនាងទៅពិនិត្យឆ្នឹងខ្នងដោយប្រើកាំរស្មី X-ray ទើបទើកឃើញមូលហេតុ ដែលមិនគួរឲ្យជឿដូចខាងលើនេះតែម្តង។ ពេលនេះខាងវេជ្ជបណ្ឌិត កំពុងស្វែងរកវិធីវះកាត់សមស្របណាមួយ ដើម្បីជួយនាងឲ្យបានទាន់ពេលវេលាមុខនឹងខ្អឹងខ្នងរបស់នាងត្រូវខូចទាំងស្រុង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay