ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀងនៅជប៉ុនកើនឡើងរហូត ឥលូវកើនដល់១០០នាក់ហើយ

    BY Khmernote Media July 9, 2018
    ចំនួនអ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀងនៅជប៉ុនកើនឡើងរហូត ឥលូវកើនដល់១០០នាក់ហើយ

    ជប៉ុន៖ ភ្លៀងអាចនឹងឈប់ធ្លាក់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែប្រទេសនេះត្រូវជួបបញ្ហាដែលត្រូវដោះស្រាយជាច្រើនទៀត ដោយសារតែទឹកជំនន់ និងបាក់ដី បានស្លាប់មនុស្សជាច្រើននាក់។ យោងតាមលោក Yoshihide Suga ប្រធានខុទ្ទកាល័យរដ្ឋមន្ដ្រីបានឱ្យដឹងថា ចំនួនមនុស្ស១៣នាក់បន្ថែមទៀតបានស្លាប់ដោយសារការគាំងបេះដូង ដែលបានបណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១០០នាក់ហើយ។

    ពេលនេះប្រទេសជប៉ុន កំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ។ ប៉ូលិស ក្រុមពន្លត់អគ្គីភ័យ និងយោធាជាច្រើនកំពុងរុករកតំបន់ ដែលរងផលប៉ះពាល់ ដោយសារតែមានមនុស្សជាច្រើននៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។ ខណៈអាជ្ញាធរកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន រីឯអ្នកស្រុកនៅតាមតំបន់នីមួយៗក៏បាចចាប់ផ្តើមធ្វើការបោសសម្អាតសម្រាម កំទេចកំទីនៅតាមផ្ទះ និងតាមដងផ្ទះ ដែលបង្កឲ្យគ្រោះទឹកជំនន់ផងដែរ។

    យោងតាមអាជ្ញាធរជប៉ុនបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងរងការខូចខាត ហើយផ្ទះរាប់ម៉ឺងខ្នងត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី រីឯប្រព័ន្ធទូរស័ព្ទក៏មិនអាចប្រើប្រាស់បានដែរ។ កាន់តែស្មុគស្មាញទៀតនោះ ត្រូវជួសជុលឡើងវិញដូចជាផ្លូវដែក និងផ្លូវហាយវ៉េ ដែលបច្ចុប្បន្នផ្លូវទាំងនោះត្រូវបានបិទ ហើយទឹកជំនន់បានហូរច្រោះធ្វើឲ្យខូចខ្ទេចខ្ទីអស់៕

    អត្ថបទ៖ ឌី
    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay