កីឡា

ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្សី ខ្សែប្រយុទ្ធ Mandzukic ជះលុយជិត5.000ដុល្លារទិញស្រាជូនអ្នកស្រុកកំណើតផឹកលេងកំសាន្ដ ដើម្បីទស្សនាការប្រកួតរបស់ក្រូអាតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

BY
Khmernote Media
July 9, 2018

ក្រោយក្រូអាតទម្លាក់ម្ចាស់ផ្ទះរុស្សីត្រឹមវគ្គ 8 ក្រុមចុងក្រោយរួចមក ខ្សែប្រយុទ្ធ Mario Mandzukic បានធ្វើរឿងដ៏រំភើបមួយសម្រាប់អ្នកភូមិនៅក្នុងស្រុកកំណើតរបស់គេ ដោយខ្សែប្រយុទ្ធរូបនេះបានជះលុយ 3000អឺរ៉ូ ទិញស្រាប៉ាវអ្នកភូមិផឹកស្រានៅក្នុងវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។

យោងតាមការចុះផ្សាយរបស់គេហទំព័រកីឡា Bleacher Report Football បានឲ្យដឹងថា៖ ដើម្បីតមស្នងនឹងការគាំទ្ររបស់អ្នកភូមិនៅឯស្រុកកំណើត ខ្សែប្រយុទ្ធ Mario Mandzukic បានចំណាយលុយប៉ាវអ្នកភូមិផឹកស្រានៅការប្រកួតរបស់ក្រូអាតនៅក្នុងវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

គួរបញ្ជាក់ឡើងវិញដែរថាម្ចាស់ផ្ទះរុស្សីត្រូវបានក្រុមជម្រើសជាតិក្រូអាតទម្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីកាលពីវគ្គ 8 ក្រុមចុងក្រោយដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល ក្រូអាត 4-3 រុស្សី (2-2 លទ្ធផលពេញតង់)។

បុត្រ

Share This Post: