ខ្មែរណូត

ស្វែងរក

  • កីឡា

    Paulinho ត្រលប់ទៅក្លឹបយក្សចិនវិញ បន្ទាប់ពីរួមរស់ជាមួយនឹង Barcelona អស់ 1 រដូវកាល

    BY Khmernote Media July 9, 2018
    Paulinho ត្រលប់ទៅក្លឹបយក្សចិនវិញ បន្ទាប់ពីរួមរស់ជាមួយនឹង Barcelona អស់ 1 រដូវកាល

    ខ្សែបម្រើ Paulinho របស់ក្លឹប Barcelona បានផ្ទេរទៅកាន់ក្លឹបចាស់របស់គេ Guangzhou Evergrande FC ក្នុងលក្ខណៈខ្ចីជើងជាផ្លូវការហើយកាលពីម្សិលមិញ។

    បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលអស់លទ្ធភាពត្រឹមវគ្គ 8 ក្រុមចុងក្រោយ ខ្សែបម្រើ Paulinho បានសម្រេចចិត្តចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹបចាស់របស់គេនៅឯប្រទេសចិនវិញ បន្ទាប់ពីខ្សែបម្រើរូបនេះចំណាយពេលជាមួយនឹងក្លឹប Barcelona ពេញមួយរដូវកាល។

    ការផ្ទេររបស់ Paulinho ទៅកាន់ក្លឹប Guangzhou Evergrande FC នេះគឺក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Barcelona 1 រដូវកាលដើម្បីឲ្យ Paulinho ដកស្រង់បទពិសោធន៍បន្ថែមពីក្លឹបចាស់របស់គេ។

    Paulinho បានផ្ទេរពីក្លឹប Guangzhou Evergrande FC មកកាន់ Barcelona កាលពីរដូវកាលមុនដោយបង្ហាញខ្លួនឲ្យ Barcelona បានចំនួន 49 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 9 គ្រាប់។ ហើយនៅក្នុងរដូវកាលមុនក្នុងក្របខ័ណ្ឌ Laliga ខ្សែបម្រើ Paulinho ចាប់ចំណាត់ថ្នាក់លេខ 1 ជាខ្សែបម្រើដែលសុតបញ្ចូលទីបានច្រើនជាងគេ។

    ប៊ុនហួរ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay