កីឡា

បេះដូងរបស់លោក Thierry Henry ត្រូវបែងចែកជា 2 ចំណែកនៅក្នុង World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

BY
Khmernote Media
July 9, 2018

អតីតខ្សែប្រយុទ្ធបារាំង Thierry Henry ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នោះត្រូវបែងចែកបេះដូងរបស់គេជា 2 ចំណែកនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

នៅថ្ងៃទី 10 ស្អែកនេះខ្សែប្រយុទ្ធ Thierry Henry នឹងមានភារៈកិច្ចដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលេងប្រឆាំងជាមួយនឹងប្រទេសកំណើតរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក​ FIFA World Cup នៅរុស្សីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតស្អែកនេះគឺជាការប្រកួតកាត់សេចក្ដីរវាងក្រុមជម្រើសជាតិបារាំងនិងប៊ែលហ្ស៊ិកតែក្រុមមួយណាដែលអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បាន។

ខ្សែប្រយុទ្ធ Thierry Henry អាចនឹងប្រឈមមុខនឹងការទទួលសម្ពាធនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយនឹងអ្នកគាំទ្ររបស់បារាំងនិងប៊ែលហ្ស៊ិក។ សម្ពាធដែល Henry ត្រូវប្រឈមមុខនោះគឺ៖
1. បារាំងជាប្រទេសកំណើតរបស់ខ្លួននិងជាប្រទេសដែលរូបគេធ្លាប់ជួយឲ្យឈ្នះ World Cup ឆ្នាំ 1998។
2. ប៊ែលហ្ស៊ិកគឺជាក្រុមដែល Henry កំពុងធ្វើការជាមួយនឹងបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិករាល់ថ្ងៃហើយដឹកនាំឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ឡើងវិញដែរថា អតីតខ្សែប្រយុទ្ធរបស់បារាំង Thierry Henry គឺជាអ្នកជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 1998 ក្នុងកំឡុងពេលបារាំងជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 1998។

បុត្រ

 

Share This Post: