ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៦៩នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង១២០០០នាក់ហើយ
- BY
- autoadmin
- January 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៦៩ ករណី ដោយក្នុងនោះមាន ១២នាក់ ជាករណីនាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបមានដល់ ១២,៤២៣ នាក់ នេះបើតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ ពុំមានការស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ ដូច្នេះការស្លាប់ចាប់តាំងពីប្រទេសថៃរងការវាយប្រហារពីជំងឺ COVID-19 គឺនៅមាន ៧០នាក់ ដដែល។

ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨២នាក់ ជាករណីក្នុងសហគមន៍ ដែលពួកគេបានធ្វើដំណើរទៅតំបន់ដែលមានហានិភ័យខ្ពស់។ ចំណែកករណីចំនួន ២៧៥ ផ្សេងទៀត គឺជាការរកឃើញតាមរយៈការតាមដាន ចំពោះអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗ ហើយភាគច្រើនគឺជាបរទេសនៅខេត្តសាមុតសាខន។ ក្នុងនោះក៏មានអ្នកជំងឺចំនួន ១៩១នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យផងដែរ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយមានដល់ ៩,២០៦នាក់ និង ៣,១៤៧នាក់ កំពុងស្នាក់នៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






