ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅជប៉ុនកើនឡើងដល់ជាង១២០នាក់ហើយ

    BY Khmernote Media July 10, 2018
    ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅជប៉ុនកើនឡើងដល់ជាង១២០នាក់ហើយ

    ជប៉ុន៖ ខណៈដែលភ្លៀងនៅបន្តធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគខាងនិរតីប្រទេសជប៉ុន គ្រោះបាក់ស្រុតដី និងទឹកជំនន់នៅតែបន្តកើតឡើង ហើយចំនួនជនរងគ្រោះក៏បានកើនឡើងផងដែរ។ យោងតាមតួរលេខ ដែលគេទទួលបានពីខាងភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បានប្រាប់ឲ្យដឹងថា គិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនដល់១២២នាក់ហើយ ចំណែកឯអ្នកបាត់ខ្លួនវិញគឺមានចំនួន ២៧ នាក់។

    ក្រុមការងារសង្គ្រោះបន្ទាន់នៅតែបន្តដុតដៃដុតជើង ជួយសង្គ្រោះជនរងគ្រោះឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ហើយដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះ សូម្បីតែកងកម្លាំងប៉ូលិស ទាហាន​ ក៏បានស្ម័គ្រចិត្តធ្វើការងារជួយសង្គ្រោះនេះដែរ។ ផ្ទះសម្បែង និងសំណង់អាគារជាច្រើនរយខ្នងត្រូវបានបាក់ស្រុត និងបំផ្លាញខ្ទេចខ្ទី ហើយប្រជាពលរដ្ឋប្រមាណជា ២ លាននាក់ហើយ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញទៅកាន់កន្លែងសុវត្ថិភាព។ យោងតាមការព្យាកណ៍ឧតុនិយមជប៉ុនបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត ហើយគ្រោះធម្មជាតិនេះនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay