អាជ្ញាធរម៉ាឡេស៊ីបង្រ្កាបកម្មវិធីជប់លៀង Sex Party មួយកន្លែងឃាត់ខ្លួនមនុស្សជាង៦០នាក់ និងរឹបអូសគ្រឿងញឿនមិនចេះតិច
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានបង្ក្រាបកម្មវិធី Sex Party មួយ ដែលគ្រោងនឹងរៀបចំឡើងដោយក្រុមយុវជនទំនើងម៉ាឡេស៊ីមួយក្រុមធំ។ ក្រុមជនខិលខូចបានប្រើប្រាស់បណ្តាញសង្គម WeChat ដើម្បីធ្វើការផ្សព្វផ្សាយពីកម្មវិធីជប់លៀងនេះ។ ក្នុងការផ្សព្វផ្សាយគេ បានប្រកាសថា ក្នុងកម្មវិធីជប់លៀងខាងលើនេះ អ្នកចូលរួមទាំងអស់អាចទទួលបាន ការផឹកគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងការរួមភេទយ៉ាងរីករាយ ដោយអ្នកចូលរួមម្នាក់ត្រូវទិញសំបុត្រចូលរួមក្នុងតម្លៃ៥០ដុល្លារ។
យ៉ាងណាក្តី ក្រោយប្រទះឃើញការផ្សព្វផ្សាយខាងលើនេះ អាជ្ញាធរម៉ាឡេស៊ីសហការជាមួយនឹងក្រុមប៉ូលិសជំនាញ បានចុះទៅបង្ក្រាបករណីនេះដល់ទីកន្លែងតែម្តង។ ក្នុងយុទ្ធនាការបង្ក្រាបនេះ គេអាចឃាត់ខ្លួនបានមនុស្សចំនួន៦៨នាក់ មានអាយុចន្លោះពី ១៤ឆ្នាំដល់៤៤ឆ្នាំ មានទាំងជនជាតិឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ហើយគេក៏អាចរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទសរុបជាទឹកប្រាក់ចំនួន ១៥,០០០ដុល្លារ។ ពេលនេះក្រុមជនខិលខូចទាំងអស់កំពុងស្ថិតនៅក្នុងស្ថានីយ៍ប៉ូលិស នឹងរង់ចាំទទួលទោសតាមសកម្មភាពជាក់ស្តែងដែលពួកគេបានប្រព្រឹត្តិ៕
ប្រភព៖ worldofbuzz

