ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះជាមេរៀនសម្រាប់ឪពុកម្តាយគ្រប់គ្នា គួរបង្រៀនកូនៗកុំឲ្យយកនំចំណីពីជនប្លែកមុខឲ្យសោះ (មានវីដេអូ)

    BY Khmernote Media July 10, 2018
    នេះជាមេរៀនសម្រាប់ឪពុកម្តាយគ្រប់គ្នា គួរបង្រៀនកូនៗកុំឲ្យយកនំចំណីពីជនប្លែកមុខឲ្យសោះ (មានវីដេអូ)

    ចិន៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីតូចម្នាក់ត្រូវបានក្រុមជួញដូរមនុស្សលួងលោមធ្វើជាឲ្យនំចំណី ហើយចាប់នាងដាក់លើម៉ូតូបើកចេញទៅ តែសំណាងល្អត្រូវគេជួយសង្គ្រោះបានមកវិញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី០៦ ខែកក្កដា កន្លងទៅ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់កំពុងតែដើរតាមផ្លូវនៅក្នុងទីក្រុង Ganzhou ខេត្ត Jiangxi ហើយជនសង្ស័យឈ្មោះ Zhang បានលួងលោមក្មេងស្រីរងគ្រោះ ដោយឲ្យនំចំណីទៅនាង បន្ទាប់មកចាប់នាងដាក់លើម៉ូតូ រួចបើកចេញទៅតែម្តង។

    ក្រោយរកកូនស្រីមិនឃើញ ឪពុកក្មេងស្រីរងគ្រោះបានទូរស័ព្ទប្តឹងប៉ូលិស ហើយប៉ូលិសបានចេញស្វែងរកភ្លាម សំណាងល្អ១៨ម៉ោងក្រោយប៉ូលិសចាប់បានជនសង្ស័យ ហើយក្មេងស្រីរងគ្រោះក៏មានសុវត្ថិភាព។ ជនសង្ស័យបានប្រាប់ប៉ូលិសថា ខ្លួនចាប់ក្មេងស្រីនេះគ្រាន់តែចង់ចិញ្ចឹមនាងធ្វើជាកូនស្រីប៉ុណ្ណោះ មិនមែនយកនាងទៅលក់ទេ។ ប៉ុន្តែទោះជាយ៉ាងណាប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្តលើករណីនេះ៕

    អត្ថបទ៖ ឌី
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay