បច្ចេកវិទ្យាស្កេនមុខរបស់ក្រុមហ៊ុន Facebook កំពុងទទួលរងនូវការិះគន់ជាខ្លាំង
ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook កំពុងទទួលរងនូវការិះគន់ជាខ្លាំង ចំពោះបច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់ ដ៏ចម្រូងចម្រាស់របស់ខ្លួន។ តំណាងក្រុមហ៊ុន Facebook បានធ្វើការអះអាងថា បច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់នេះ គឺអាចការពារសុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់យ៉ាងល្អ ព្រោះថាមានតែម្ចាស់គណនីពិតប្រាកដទេទើបអាចចូលទៅប្រើប្រាស់គណនីរបស់ខ្លួនបាន ពោលគឺគ្មានអ្នកណាអាចលួចចូលទៅប្រើប្រាស់គណនីនោះបានទេ។
សូមបញ្ជាក់ថា បច្ចេកវិទ្យាស្កេនមុខរបស់អ្នកប្រើប្រាស់នេះ គឺមានន័យថាអ្នកប្រើប្រាស់ទាំងអស់បានផ្តល់ទន្និន័យផ្ទាល់ខ្លួនជាក់លាក់ ១០០% របស់ខ្លួនឲ្យទៅក្រុមហ៊ុន Facebook។ កត្តានេះហើយ ទើបក្រុមអ្នកការពារសិទ្ធឯកជនភាពរបស់បុគ្គលបានលើកឡើងថា បច្ចេកវិទ្យាបច្ចេកវិទ្យាស្កេនមុខអ្នកប្រើប្រាស់នេះ បានបំពានលើលិទ្ធឯកជនភាពរបស់អ្នកប្រើប្រាស់ជាខ្លាំង បំពានត្រង់ថាអ្នកប្រើប្រាស់ទាំងអស់បានយកទន្និន័យជាក់លាក់របស់ខ្លួនទៅផ្ញើរនៅក្រុមហ៊ុន Facebook ហើយក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះអាចយកទន្និន័យរបស់អ្នកប្រើប្រាស់ទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗបានយ៉ាងងាយស្រួល ប្រសិនបើពួកគេចង់នោះ។ មកទល់នឹងពេលនេះរឿងរ៉ាវចម្រូងសម្រាសមួយនេះ នៅតែជាប្រធានបទក្តៅសម្រាប់ការជជែកដេញដោរគ្នានៅឡើយទេ ហើយដំណោះស្រាយដ៏សមស្របមួយក៏នៅមិនទាន់គេរកឃើញដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail