ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិស្សពូកែនៅប្រទេសចិន ទទួលបានសាច់ជ្រូកម្នាក់១ដុំ ដើម្បីជារង្វាន់លើកទឹកចិត្ត ដែលខំប្រឹងរៀនសូត្រ

    BY Khmernote Media July 10, 2018
    សិស្សពូកែនៅប្រទេសចិន ទទួលបានសាច់ជ្រូកម្នាក់១ដុំ ដើម្បីជារង្វាន់លើកទឹកចិត្ត ដែលខំប្រឹងរៀនសូត្រ

    ចិន៖ ជាធម្មតាយើងធ្លាប់សង្កេតឃើញថា រង្វាន់ ឬកាដូ សម្រាប់សិស្សានុសិស្ស ដែលរៀនពូកែ និងសិស្សឆ្នើម ច្រើនជាវត្ថុដែលទាក់ទងនឹងការសិក្សា ឬជាលុយសុទ្ធតែម្តង​ តែយ៉ាងណាក្តីសាលាមួយកន្លែងនៅក្នុងប្រទេសចិនបែរជាអោយសាច់ជ្រូកជារង្វាន់ដល់សិស្សពូកែទៅវិញ។ សាលារៀនដែលប្រើប្រាស់សាច់ជ្រូកជារង្វាន់លើកទឹកចិត្តដល់សិស្សនេះជាសាលាបឋមសិក្សាមួយស្ថិតនៅក្នុង តំបន់ដាច់ស្រយាលនៃតំបន់ Guangxi ភាគត្បូងប្រទេសចិន។

    បើតាមលោក Zhang ជានាយកសាលាបានឲ្យដឹងថា កូនសិស្សដែលទទួលបានរង្វាន់លើកទឹកចិត្តនេះមានចំនួន៥០នាក់ ដោយក្នុងម្នាក់ៗត្រូវទទួលបានសាច់ជ្រូក១,៥គីឡូក្រាម។ លោកបានបញ្ជាក់ទៀតថា មូលហេតុដែលគាត់ប្រើប្រាស់សាច់ជ្រូកជារង្វាន់លើកទឹកចិត្តដល់សិស្ស ព្រោះថាគាត់ត្រូវបែងចែងតម្លៃនៃរង្វាន់ឲ្យស្របទៅនឹងទំហំទឹកប្រាក់អំណោយ ដែលសប្បុរសជនបានផ្តល់ជូនសាលារៀន។

    ហើយកន្លងមកគាត់បានឲ្យរង្វាន់នេះជាលុយសុទ្ធដែរ តែដោយសារតែវាតិចតួចពេក ក្មេងៗបានចាយលុយនោះអស់ ដោយមិនបានប្រាប់ឪពុកម្តាយរបស់ពួកគេទេ។ ហេតុដូចនេះហើយទើបលើកនេះគាត់សម្រេចផ្តល់រង្វាន់ជាសាច់ជ្រូកវិញម្តង ដើម្បីឲ្យឪពុកម្តាយរបស់សិស្សបានដឹងពីកម្មវិធីលើកទឹកចិត្តរបស់សាលា និងដឹងគុណដល់ម្ចាស់ជំនួយផងដែរ៕

    អត្ថ​ប​ទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay