កីឡា

ក្រូអាតសម្រេចចិត្តបណ្ដេញជំនួយការគ្រូបង្វឹកចេញពីដំណែងភ្លាមៗ បន្ទាប់ពីជំនួយការគ្រូបង្វឹករូបនេះបង្ហោះសារមួយឃ្លាទាក់ទងនឹងបញ្ហានយោបាយ

BY
Khmernote Media
July 10, 2018

កាលពីព្រឹកមិញនេះសហព័ន្ធបាល់ទាត់របស់ក្រូអាតបានសម្រេចចិត្តបណ្ដេញលោក Ognjen Vukojevic ដែលមានតួនាទីជាជំនួយការគ្រូបង្វឹកចេញពីដំណែងភ្លាមៗ បន្ទាប់ពីជំនួយការគ្រូបង្វឹករូបនេះបង្ហោះសារមួយចូលទៅក្នុងបណ្ដាញសង្គមទាក់ទងនឹងបញ្ហានយោបាយ។

ប្រទេសក្រូអាតបានព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ឧបទ្ទវហេតុការទូតដ៏សំខាន់មួយជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិក្រូអាតបង្ហោះសារមួយឃ្លាផ្ញើជូនប្រទេសអ៊ុយក្រែនក្រោយពេលក្រូអាតយកឈ្នះរុស្សីដោយបាល់ Penalty ធ្វើឲ្យប្រទេសរុស្សីមានការខឹងសម្បារចំពោះសាររបស់ជំនួយការគ្រូបង្វឹករូបនេះ។

ការបង្ហោះសារជាវីដេអូរបស់លោក Ognjen Vukojevic ដែលជាជំនួយការគ្រូបង្វឹករបស់ក្រូអាតរូបនេះបានជះឥទ្ធពលយ៉ាងខ្លាំងលើជម្លោះរវាងអ៊ុយក្រែននិងរុស្សី ជាពិសេសវាប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងក្រូអាតនិងរុស្សី។ វីដេអូដែលលោក Ognjen Vukojevic ជាមួយនឹងខ្សែការពារ Domagoj Vida និយាយជាវីដេអូផ្ញើជូនអ្នកគាំទ្រអ៊ុយក្រែននិងប្រទេសអ៊ុយក្រែននោះគឺទាក់ទងនឹងបញ្ហានយោបាយដែលកំពុងតែក្ដៅកគុករវាងអ៊ុយក្រែននិងរុស្សី។

បុត្រ

ប្រភព៖ Daily Mail

Share This Post: