អន្តរជាតិ

លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិកជាផ្លូវការ នៅទីក្រុងវ៉ាស៊ីនតោន

BY
autoadmin
January 21, 2021

លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ ជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពិធីសម្ពោធនេះមើលទៅមានលក្ខណៈខុសគ្នាឆ្ងាយពីឆ្នាំកន្លងមក ដោយសារមានវិធានការណ៍រក្សាគម្លាត និងកងកម្លាំងសន្តិសុខរាប់ម៉ឺននាក់នៅល្បាតនៅទីនោះ។ លោក ចូ បៃដិន បានស្បថចូលកាន់តំណែងមុនពេលថ្ងៃត្រង់នៅថ្ងៃពុធ (ម៉ោងនៅអាមេរិក) នៅពេលដែលការកាន់តំណែងរបស់លោកបានចាប់ផ្តើមជាផ្លូវការ។

ដោយបានធ្វើសច្ចាប្រណិធានក្នុងនាមជាប្រធានាធិបតី លោក ចូ បៃដិន បានមានប្រសាសន៍ថា៖«ខ្ញុំនឹងប្រតិបត្តិការិយាល័យប្រធានាធិបតីអាមេរិកដោយស្មោះត្រង់ ហើយនឹងអស់ពីសមត្ថភាពរបស់ខ្ញុំ ការពារ រក្សា និងការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នៅក្នុងសុន្ទរកថាបើកសម្ពោធរបស់គាត់ លោក ចូ បៃដិន បានសង្កត់ធ្ងន់លើបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងបានអំពាវនាវឱ្យមានការឯកភាពជាតិ។ គួរឱ្យដឹងដែរថា លោក ចូ បៃដិន មានអាយុ ៧៨ឆ្នាំ ហើយគាត់គឺជាប្រធានាធិបតីចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: