អន្តរជាតិ

ហួសចិត្ត! ពលរដ្ឋម៉ាឡេស៊ីមួយក្រុមកំពុងធ្វើចត្តាឡីស័កបែរនាំគ្នាលេងល្បែងស៊ីសងធ្វើព្រងើយពេញមណ្ឌលចត្តាឡីស័ក

BY
autoadmin
January 22, 2021

កាលពីប៉ុន្មានថ្ងៃមុននេះក្រុមពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមួយក្រុមនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេប្រទះឃើញនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ហើយវីដេអូនៃសកម្មភាពនោះក៏ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមនិងមានអ្នករិះគន់យ៉ាងច្រើនផងដែរ។ ការរិះគន់ចំពោះសកម្មភាពផឹកស៊ីនេះមិនទាន់នឹងបានចប់ស្រួលបួលផង ស្រាប់តែគេបានប្រទះឃើញពលរដ្ឋកំពុងធ្វើចត្តាឡីស័កមួយក្រុមផ្សេងទៀតបាននាំគ្នាលេងបៀរនិងល្បែងស៊ីសងផ្សេងទៀតយ៉ាងសប្បាយរីករាយពេញមជ្ឈមណ្ឌលធ្វើចត្តាឡីស័កវិញម្តង។

វីដេអូនៃសកម្មភាពលេងល្បែងស៊ីសងនេះត្រូវបានបង្ហោះដោយគណនី Facebook មានឈ្មោះថា “我们是马来西亚人 We are Malaysians” អមជាមួយនឹងការសរសេរ Caption ថា តើវាជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ឬជាកាស៊ីណូខ្នាតតូច? យ៉ាងណាក្តី គណនី Facebook មួយនេះមិនបានបញ្ជាក់ទេថា សកម្មភាពនេះបានកើតឡើងទីកន្លែងណាមួយឲ្យពិតប្រាកដ ហើយអត្តសញ្ញាណរបស់អ្នកលេងល្បែងស៊ីសងទាំងនោះក៏គេមិនបានដឹងច្បាស់ដែរ។ លោកអ្នកអាចទស្សនាសកម្មភាពលេងល្បែងស៊ីសងនោះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: