អន្តរជាតិ

ចិនបើកការធ្វើតេស្តរកជំងឺកូវីដ១៩ទ្រង់ទ្រាយធំ នៅស្រុកមួយក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានវត្តមានជំងឺកូវីដ១៩ទម្រង់ថ្មីនៅទីនោះ

BY
autoadmin
January 22, 2021

អាជ្ញាធរនៅក្នុងស្រុកមួយនៅភាគខាងត្បូងនៃទីក្រុងប៉េកាំង បានបើកការធ្វើតេស្តរកជំងឺ COVID-19 ដ៏ធំមួយ បន្ទាប់ពីករណីជំងឺ COVID-19 ទម្រង់ថ្មី ដែលផ្ទុះនៅអង់គ្លេសត្រូវបានរកឃើញនៅទីនោះ។ ស្រុក Daxing បានរាយការណ៍ថា មានអ្នកឆ្លងចំនួន ១១នាក់ ចាប់តាំងពីថ្ងៃអាទិត្យ ដោយមាន ២នាក់ ត្រូវបានបញ្ជាក់ថាឆ្លងជំងឺប្រភេទថ្មី (new strain) ដែលនាំឱ្យអាជ្ញាធរមូលដ្ឋានដាក់តំបន់ខ្លះនៃស្រុកនេះនៅក្រោមការចាក់បិទទ្វារ ហើយប្រជាជនប្រមាណ ២៤ ០០០ នាក់ នឹងត្រូវនៅដាច់ដោយឡែកក្នុងផ្ទះខ្លួនឯង។

ពួកគេបាននិយាយថា ប្រជាជនដែលមានគម្រោងធ្វើដំណើរទៅខាងក្រៅទីក្រុងប៉េកាំង គួរតែបំពេញលទ្ធផលតេស្តអវិជ្ជមានរបស់ពួកគេ ដែលទទួលបានក្នុងអំឡុងពេល ៣ថ្ងៃ នៃការចាកចេញរបស់ពួកគេ។ រដ្ឋាភិបាលចិនហាក់ដូចជាប្រញាប់ប្រញាល់ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19 ខណៈចំនួននៃការឆ្លងក៏មានការកើនឡើងនៅក្នុងខែនេះ។ ការឆ្លងកំពុងកើនឡើងនៅក្នុងខេត្តហីឡុងជាំងភាគឦសាន ហើយករណីខ្លះត្រូវបានគេរាយការណ៍នៅកណ្តាលក្រុងសៀងហៃផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: