អន្តរជាតិ

មេដឹកនាំព្រឹទ្ធសភានៃបក្សសាធារណរដ្ឋ បានស្នើសុំឱ្យសភាពន្យារពេលការជំនុំជម្រះក្ដីលោក ដូណាល់ ត្រាំ

BY
autoadmin
January 22, 2021

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell កាលពីថ្ងៃព្រហស្បតិ៍នេះ បានស្នើដល់សភាឱ្យបញ្ជូននីតិវិធីចោទប្រកាន់លើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ លោក McConnell ក៏បានស្នើឱ្យសភា ផ្តល់ពេលឱ្យលោក ដូណាល់ ត្រាំ រយៈពេល ២សប្តាហ៍ ដើម្បីរៀបចំរឿងក្តីរបស់គាត់មុនពេលការជំនុំជម្រះចាប់ផ្តើម។

គួរឱ្យដឹងដែរថាលោក ដូណាល់ ត្រាំ ត្រូវបានសភាចោទប្រកាន់ជាលើកទី២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ពីបទញុះញង់ឱ្យមានការបះបោរនៅឯវិមានកាពីតូល ប្រឆាំងនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ លោកគឺជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលទទួលរងនីតិវិធីចោទប្រកាន់រហូតដល់ទៅ ២លើក ដោយលើកទី១ គឺរឿងដែលគាត់ ដាក់សម្ពាធអ៊ុយក្រែនសម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងមិនឱ្យមានការស៊ើបអង្កេតលើបញ្ហានេះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: