អន្តរជាតិ

សហរដ្ឋអាមេរិកមានបំណងចូលរួមនៅក្នុងកម្មវិធី COVAX ដើម្បីការចែកចាយវ៉ាក់សាំងទៅប្រទេសក្រីក្រ ហើយនឹងនៅតែជាសមាជិករបស់ WHO

BY
autoadmin
January 22, 2021

ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តអាមេរិកលោក Anthony Fauci កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២១ បានប្រាប់ទៅអង្គការសុខភាពពិភពលោកថា សហរដ្ឋអាមេរិកនៅក្រោមប្រធានាធិបតីលោក Joe Biden មានបំណងចូលរួមក្នុងកម្មវិធី COVAX ដែលកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ។ ក្នុងនោះអគ្គនាយករង WHO លោក Tedros Adhanom Ghebreyesus បានស្វាគមន៍សេចក្តីប្រកាសនេះ ដោយមានប្រសាសន៍ថា៖«នេះគឺជាថ្ងៃល្អសម្រាប់អង្គការសុខភាពពិភពលោក និងជាថ្ងៃល្អសម្រាប់សុខភាពពិភពលោក»។

លោក Anthony Fauci ថ្លែងចេញពីសន្និសីទកាសែតវីដេអូមួយនៅក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា៖«ប្រធានាធិបតី Biden នឹងចេញសេចក្តីណែនាំមួយនៅថ្ងៃនេះ ដែលនឹងរួមបញ្ចូលចេតនារបស់សហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយ COVAX និងគាំទ្រ ACT-Accelerator ដើម្បីជំរុញកិច្ចប្រឹងប្រែងពហុភាគីសម្រាប់វ៉ាក់សាំងបង្ការ COVID-19 ការព្យាបាលរោគ និងការធ្វើរោគវិនិច្ឆ័យ ការទទួលបានដោយស្មើភាព និង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។ លោក Fauci មានប្រសាសន៍ថា សហរដ្ឋអាមេរិកក៏នឹងបញ្ឈប់ការកាត់បន្ថយបុគ្គលិកអាមេរិកនៅអង្គការសុខភាពពិភពលោក ហើយនឹងបង់កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: