ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Alibaba ចុះកុងត្រាទិញផ្លែធូរេនជិត១លានផ្លែពីប្រទេសថៃនៅឆ្នាំក្រោយ

    BY Khmernote Media July 12, 2018
    ក្រុមហ៊ុន Alibaba ចុះកុងត្រាទិញផ្លែធូរេនជិត១លានផ្លែពីប្រទេសថៃនៅឆ្នាំក្រោយ

    ថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Alibaba Group បានចុះហត្ថលេខា ទិញផ្លែធូរេនយ៉ាងតិចណាស់ចំនួន ៨០០,០០០ ផ្លែ ឬប្រហែលជា ៣,០០០ តោន ពីសហករណ៍កសិករក្នុងខេត្តចំនួន៣នៅភាគខាងលិចប្រទេសថៃ​នៅឆ្នាំក្រោយនេះ។ កិច្ចសន្សាទិញនេះត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន Shanghai Win Chain Supply Management, ក្រុមហ៊ុន Wangsai Land Settlement Cooperative ក្នុងខេត្ត Rayong ប្រទេសថៃ, ក្រុមហ៊ុន Khaosaming Cooperatives ក្នុងខេត្ត Trat ប្រទេសថៃ និងក្រុមហ៊ុន Makham Agricultural Cooperative ក្នុងខេត្ត Chanthaburi ប្រទេសថៃ។

    ការចុះហត្ថលេខាទិញផ្លែធូរេនដ៏ច្រើននេះបានធ្វើឡើង ព្រោះតែកាលពីឆ្នាំកន្លងទៅនេះ ចិនមានតម្រូវការទិញផ្លែធូរេនពីថៃច្រើនខ្លាំងណាស់ច្រើនដល់ថ្នាក់អ្នកលក់គ្មានធូរេនលក់ឲ្យអ្នកទិញគ្រប់គ្រាន់នោះទេ។ ហើយបើតាមរបាយការណ៍បានបង្ហាញថា ការបញ្ជាទិញផ្លែធូរេនពីក្នុងប្រទេសថៃមានតម្លៃប្រមាណជា ៣៦០ លានបាត (ប្រហែល ១០,៨០០,០០០ ដុល្លារ) ដែលមានតម្លៃ ១២០ បាត (៣,៦ ដុល្លារ) ក្នុងមួយកីឡូក្រាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay